កីឡា
ក្រាក់ ពិសិដ្ឋ ផ្លាស់ប្ដូរទ្រនំថ្មីភ្លាមចាប់ផ្ដើមហ្វឹកហាត់ត្រៀមឡើងសង្វៀននៅខែសីហា ២០២៥
កីឡាករ ក្រាក់ ពិសិដ្ឋ បន្ទាប់ពីផ្លាស់ប្ដូរពីក្លឹបចាស់ក្រាក់សម្ភស្សគុនខ្មែរមកចូលរួមក្លឹបថ្មីស្របស្រឿយគុនខ្មែរ ឥលូវនេះកំពុងហ្វឹកហាត់ត្រៀមឡើងសង្វៀនបាយ័ន នៅខែសីហា ឆ្នាំ២០២៥ ឆាប់ៗនេះ។

រូបភាពផេកស្របស្រឿយគុនខ្មែរ
បើតាមវីដេអូបង្ហោះផ្សព្វផ្សាយរបស់ក្លឹបស្របស្រឿយគុនខ្មែរ នៅពេលនេះកីឡាករ ក្រាក់ ពិសិដ្ឋ ដែលផ្លាស់ឈ្មោះថ្មីទៅជា អេលីត ពិសិដ្ឋ កំពុងចាប់ផ្ដើមហ្វឹកហាត់ជាមួយលោក ស៊ន អេលីត និងគ្រូៗក្នុងក្លឹបហើយដើម្បីត្រៀមការប្រកួតនៅដើមខែសីហានេះ។

លោក ស៊ន អេលីត
លោក ស៊ន អេលីត រីករាយនិងទទួលយក ក្រាក់ ពិសិដ្ឋ នេះផងដែរ ព្រោះក្លឹបស្របស្រឿយគុនខ្មែរជាក្លឹបថ្មីទើបបើកមិនទាន់មានសិស្សច្រើនផង។ យ៉ាងណាលោកបានបញ្ជាក់អំពីច្បាប់ទម្លាប់ក្លឹបនេះទៅដល់ ពិសិដ្ឋ ដែរថាតឹងរឹងបន្តិចហើយនៅទីនេះមិនអាចដើរផ្ដេសផ្ដាស ឬខ្ចិលហ្វឹកហាត់ឡើយ។ គ្រូៗសប្បាយចិត្តបំផុតចំពោះសិស្សដែលឧស្សាហ៍ និងខិតខំប្រឹងប្រែង។ ចំពោះទីផ្សាយប្រកួតសូមកុំបារម្ភគ្រូៗនឹងចាត់ចែងចាប់គូតាមកម្មវិធីផ្សេងៗគឺខំប្រឹងតែហាត់ទៅ។

លោក ស៊ន អេលីត ពេលកាន់ស៊ីបឲ្យ អេលីត ពិសិដ្ឋ
បញ្ជាក់ដែរថា ក្រាក់ ពិសិដ្ឋ ជាអតីតកូនសិស្សលោក ក្រាក់ សម្ភស្ស នៃក្លឹបប្រដាល់ក្រាក់សម្ភស្សគុនខ្មែរ។ បច្ចុប្បន្នរូបគេបានផ្លាស់មករស់នៅជាមួយលោក ស៊ន អេលីត ហើយគឺក្លឹបស្របស្រឿយគុនខ្មែរ។ រូបគេនឹងឡើងសង្វៀននៅខែសីហា ឆ្នាំ២០២៥ ក្នុងនាមកីឡាករក្លឹបស្របស្រឿយគុនខ្មែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


