ព័ត៌មានអន្ដរជាតិ
លោក Xi ប្រកាសថា គ្មាននរណាអាចបញ្ឈប់ “ការជួបជុំគ្រួសារ” ចិន ជាមួយតៃវ៉ាន់ បានទេ
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃពុធទី១០ខែមេសា ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់អតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou ថា ការជ្រៀតជ្រែកពីខាងក្រៅ គឺមិនអាចបញ្ឈប់ការជួបជុំគ្រួសាររវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយថា គ្មានបញ្ហាណាដែលមិនអាចពិភាក្សាគ្នាបានទេ។

ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ ក្រោយចាញ់សង្រ្គាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្ត ម៉ៅ សេទុង មក, គ្មានមេដឹកនាំតៃវ៉ាន់កំពុងកាន់តំណែងណាម្នាក់ ធ្វើទស្សនកិច្ចប្រទេសចិនទេ។
ឆ្នាំមុន លោក Ma ដែលជាប្រធានាធិបតីពីឆ្នាំ២០០៨ដល់២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទីពីរ។

ក្នុងជំនួបជាមួយលោក Ma នៅមហាសាលប្រជាជនទីក្រុងប៉េកាំង លោក Xi មានប្រសាសន៍ថា ប្រជាជននៅសងខាងច្រកសមុទ្រ គឺជាជនជាតិចិន។ ការជ្រៀតជ្រែកពីខាងក្រៅ ពិតជាមិនអាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រ នៃការជួបជុំប្រទេសនិងក្រុមគ្រួសារទាំងពីរនេះបានទេ។ គ្មានរឿងណាដែលមិនអាចដោះស្រាយបានឡើយ ហើយក៏គ្មានបញ្ហាណាដែលមិនអាចពិភាក្សានិងគ្មានកម្លាំងណាអាចបំបែកភាគីទាំងពីរបានដែរ។
ត្បិតលោក Xi មិនចង្អុលចំឈ្មោះថា ការជ្រៀតជ្រែកពីខាងក្រៅសំដៅទៅលើប្រទេសណាក៏ដោយ ប៉ុន្តែគេដឹងច្បាស់ណាស់ថា គ្មានប្រទេសណា ក្រៅពី សហរដ្ឋអាមេរិកឡើយ។

ស្របពេលជាមួយគ្នានោះ លោក Ma ប្រាប់ទៅលោក Xi ថា ភាពតានតឹង ធ្វើឲ្យប្រជាជនតៃវ៉ាន់ជាច្រើន មិនសប្បាយចិត្ត ហើយប្រសិនបើមានសង្រ្គាមរវាងភាគីទាំងពីរមែននោះ ប្រជាជនចិនក៏មិនអាចទ្រាំទ្របានដែរ។ ជនជាតិចិននៅផ្នែកសងខាងនៃច្រកសមុទ្រ មានប្រាជ្ញាដើម្បីដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងចៀសវាងការឈានទៅរកសង្គ្រាម។
សូមបញ្ជាក់ថា ប្រទេសចិនមិនដែលបោះបង់ការប្រើកម្លាំងបាយ ដើម្បីនាំតៃវ៉ាន់មកគ្រប់គ្រងវិញឡើយ ហើយតែងតែបង្កើនសម្ពាធផ្នែកយោធានិងនយោបាយ ដើម្បីអះអាងអំពីការទាមទារអធិបតេយ្យរបស់ខ្លួន ប៉ុន្តែភាពតានតឹងប៉ុន្មានឆ្នាំចុងក្រោយរវាងចិននិងតៃវ៉ាន់ គឺត្រូវបានដុតកម្តៅដោយទីក្រុងវ៉ាស៊ីនតោន ដែលបានផ្តល់ជំនួយជាសព្វាវុធជាបន្តបន្ទាប់ដល់ទីក្រុងតៃប៉ិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


