ជីវិតកម្សាន្ដ
ក្រោយរៀបការក្លាយជាម្តាយគេ Son Ye Jin សារភាពថា សម្រស់បច្ចុប្បន្នកាន់តែចាស់ហើយ
កាលពីថ្ងៃទី ១៦ខែមេសា តារាសម្ដែងស្រីដ៏ល្បី Son Ye Jin បាននៅតៃវ៉ាន់ដើម្បីចូលរួមព្រឹត្តិការណ៍មួយសម្រាប់ម៉ាកដែលនាងតំណាង។ បន្ថែមពីលើការចែករំលែកដ៏គួរឲ្យចាប់អារម្មណ៍អំពីដំណើរអាជីវកម្មនេះទៅកាន់កោះតៃវ៉ាន់ ភរិយារបស់ Hyun Bin ក៏មានការបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលអំពីជីវិតរបស់នាង បន្ទាប់ពីរៀបការហើយក្លាយជាអ្នកម្តាយគេ ។
ជាក់ស្តែង តួឯកស្រីក្នុងរឿងភាគកូរ៉េ Crash Landing On You បាននិយាយថា៖ «បច្ចុប្បន្នខ្ញុំស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងសោះ ចាប់តាំងពីថ្ងៃរៀបការមក ខ្ញុំចំណាយពេលភាគច្រើនជាមួយគ្រួសារតូចរបស់ខ្ញុំ ក្រៅពីមើលថែ ខ្ញុំអាចមើលកុនពេលកូនខ្ញុំគេង ពេលនោះគឺសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការមានកន្លែងផ្ទាល់ខ្លួន»។
Son Ye Jin ក៏បាននិយាយដោយបន្ទាបខ្លួនថា នាងនៅតែជាមនុស្សធម្មតាម្នាក់ ហើយក្នុងពេលដែលមនុស្សឃើញឋានៈ និងរូបភាពដ៏ស្រស់ស្អាតរបស់នាងនៅលើបណ្តាញសង្គម ប៉ុន្តែការពិតទៅនាងក៏កាន់តែចាស់ទៅដែរ។
កន្លងមកគូស្នេហ៍ដ៏ល្បីមួយគូនេះបានធ្វើឲ្យបណ្ដាញសង្គមអន្តរជាតិកក្រើកម្ដងរួចទៅហើយ ជាមួយនឹងរូបថតប៉ុន្មានសន្លឹករបស់ពួកគេទៅណាត់ជួបគ្នាមើលកីឡាបេស្បល។ នៅពេលនោះ សិល្បករទាំងពីរនាក់បានអង្គុយជាមួយទស្សនិកជន ដោយមើលការប្រកួតរវាង LA Dodgers និង San Diego Padres ក្នុងក្របខ័ណ្ឌនៃ American Major League Baseball (MLB) Seoul Series 2024 ។
ជាមួយគ្នានោះដែរ តារាសម្ដែងកូរ៉េរូបនេះបានចែករំលែកបន្ថែមទៀតអំពីពេលវេលាដែលនាងនិងស្វាមីទៅមើលការប្រកួតកីឡាបេស្បលដោយនាងបង្ហាញអារម្មណ៍រំភើបក្រៃលែងថា “ពួកយើងត្រូវបានគេអញ្ជើញ ប្តីរបស់ខ្ញុំបានសួរខ្ញុំថា តើខ្ញុំចង់ទៅមើលវាជាមួយគ្នាទេ។ ខ្ញុំកម្របានទៅមើលការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបេស្បលនៅលើទីលានដូច្នេះណាស់។ ខ្ញុំគិតថាវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដូច្នេះខ្ញុំយល់ព្រមទៅជាមួយស្វាមី”៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទះ Beverly Hills តម្លៃ ៤ លានដុល្លាររបស់ Lisaទិញលើទឹកដីអាមេរិក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ព័ត៌មានជាតិ១០ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ចរាចរណ៍២២ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម