សន្តិសុខសង្គម
ឆេះផ្ទះ២ល្វែងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់
អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ល្វែងរងការខូចខាត និងបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ១២-១៤ ផ្លូវលេច១៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិហ្វីលីពីន មួយគ្រួសារមានសមាជិកសរុបចំនួន១៣នាក់ ប្រុស៣នាក់ ស្រី១០នាក់ ក្នុងនោះប្តីមានឈ្មោះ រ៉ូ លីន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ស៊េន នី អាយុ៤០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកនារីចំនួន៧នាក់ទៀត ត្រូវជាប្អូន និងក្មួយរស់នៅផ្ទះកើតហេតុជុំគ្នា ។
បើតាមសម្តីអ្នកបកប្រែបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ស្រាប់តែលឺសម្លេងផ្ទុះត្រង់ប្រអប់ភ្លើង នៅផ្នែកខាងក្រោម ទើបឆាបឆេះចេញជាអណ្តាតភ្លើង រាលដាលពេញក្នុងផ្ទះតែម្តង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ម៉ូតូចំនួន២គ្រឿង កង់ចំនួន៣គ្រឿង សាឡុង ពិដាន សម្ភារៈផ្សេងទៀត នៅជាន់ក្រោម និងរងរបួសធ្ងន់៣នាក់ មានប្តី ប្រពន្ធ រលាកខ្លួន ជើង ចំណែកកូនប្រុស ឈ្លក់ផ្សែង បណ្តាលឱ្យសន្លប់ ។

នៅក្នុងហេតុការណ៍នេះដែរគេឃើញរថយន្តដឹកទឹករបស់បុរី ចេញទៅជួយបាញ់ពន្លត់ភ្លើង និងអ្នកជិតខាងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះរបួសធ្ងន់២នាក់ ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


