ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ដែលបានចំណាយទាំងថវិកា ពេលវេលា និងកម្លាំងកាយចិត្ត ខិតខំផលិតមាតិកានានាដើម្បីលើកស្ទួយ និងរក្សាវប្បធម៌ខ្មែរគ្រប់ទម្រង់។
នាឱកាសអញ្ជើញជាអធិបតី “ ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ” នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានប្រជាពលរដ្ឋខ្មែរជាច្រើនដែលមានទឹកចិត្តខ្លួនឯងបង្កើតមាតិកានានា ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។ សម្តេចធិបតី ថ្លែងយ៉ាងដូច្នេះថា៖«យើងមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ជាពិសេសយុវជន ដែលមានឆន្ទៈទឹកចិត្តធ្វើខ្លួនឯង អ្នកខ្លះមានធនធានខ្លួនឯងធ្វើប៉ុន្មានបានប៉ុណ្ណឹង ដើម្បីផលិត និងជួយនូវវិស័យសិល្បៈវ ប្បធម៌របស់យើង ហើយនេះគឺជាស្មារតីល្អណាស់ ហើយខ្ញុំសូមធ្វើការកោតសរសើរចំពោះទឹកចិត្តពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលខំប្រឹងធ្វើទាំងនេះ»។

បន្ថែមពីនេះ សម្តេចធិបី សម្តែងការរីករាយជាខ្លាំងនៅពេលឃើញបងប្អូនប្រជាពលរដ្ឋ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ និងគ្រប់ទីកន្លែងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ សម្តេចធិបតី មានប្រសាសន៍ថា៖« ខ្ញុំសប្បាយចិត្តនិងមានការរំភើប ពេលឃើញការចូលរួមពលរដ្ឋខ្មែរលេងល្បែងប្រជាប្រិយខ្មែរគ្រប់កន្លែងទាំងអស់ មិនមែនតែអ្វីដែលរាជ ធានី-ខេត្តរៀបចំនោះទេ គឺនៅតាមបណ្តាលស្រុក ក្រុង គឺមានការរៀបចំជំរុញការលេងល្បែងប្រជាប្រិយឡើងវិញ»។


សម្តេចធិបតី បានគូសរំលេចទៀតថា សកម្មភាពទាំងនេះគឺជាឆន្ទៈផុសផុល ហើយគឺជាសញ្ញាវិជ្ជមាន និងជាកត្តាចាំបាច់នៅក្នុងការថែរក្សាវប្បធម៌ ការគាំទ្រ និងការអនុវត្តជាប្រចាំ ដោយបន្ថែមថា ការថែរក្សាវប្បធម៌មិនមែនជាកាតព្វរបស់នរណាម្នាក់នោះទេ គឺជាកាតព្វរបស់យើងទាំងអស់គ្នា៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


