កីឡា
ក្រោយជួយវិសាខាឈ្នះជើងឯក គួន ម៉ុម បន្តផ្តោតលើព្រឹត្តិការណ៍ធំមួយទៀត
ក្រុមបាល់ទះវិសាខាបានឈ្នះជើងឯកពានរង្វាន់ Special Volleyball Cup ឆ្នាំ២០២៤ វិញ្ញាសា៤ទល់៤ បន្ទាប់ពីបានឈ្នះក្រុមក្រសួងកីឡាបាល់ទះមហាផ្ទៃ (B) ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី២៨ ខែមេសា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

គួន ម៉ុម កីឡាករឆ្នើមរបស់វិសាខា បានលើកឡើងថា ការឈ្នះជើងឯកពានរង្វាន់នេះប្រៀបដូចជាការលុបបំបាត់ភាពចង្រៃដែលវិសាខាខកខានពីរលើកកន្លងមក។ វិសាខាបានបាត់បង់ពានរង្វាន់ធំពីរគឺឆ្នាំ២០២៣បានចាញ់ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ ស សុខា ដោយលទ្ធផល ២-៣ និងដើមឆ្នាំ២០២៤ ពួកគេបានចាញ់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស វគ្គផ្តាច់ព្រ័ត្រ លីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូងដោយលទ្ធផល ២-៣។
បន្ទាប់ពីចប់ព្រឹត្តិការណ៍បាល់ទះ Special Volleyball Cup ក្រុមវិសាខាមានភារកិច្ចសំខាន់មួយទៀតគឺចូលរួមប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational (WSVI) នៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលមាន៨ក្រុមចូលរួម។

តាមការឲ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាមន្ត្រីរបស់ក្លិបបាល់ទះវិសាខាបានឲ្យដឹងថា លោកគ្រោងនាំចូលកីឡាករលំដាប់ពិភពលោកដើម្បីពង្រឹងវិសាខាត្រៀមទៅប្រកួតនៅកោះតៃវ៉ាន់។ ពានរង្វាន់តៃវ៉ាន់គឺជាការអញ្ជើញពីក្លិបនៅទីនោះ ដូច្នេះការចុះឈ្មោះកីឡាករចូលរួមប្រកួតដោយសេរី និងមិនកំណត់កម្រិតតំបន់អាស៊ី ឬពិភពលោកទេ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ គួន ម៉ុម បានប្រាប់ថា ៖«សម្រាប់ដំណឹងនេះពិតប្រាកដ ប៉ុន្តែមិនទាន់ដឹងថា ពួកគាត់អាចមកដល់ថ្ងៃណា។ ឮដំណឹងថា កីឡាករបារាំង លំដាប់ A របស់បារាំងមក។ បើបានពួកគាត់មកតាមការគ្រោងទុក ខ្ញុំសង្ឃឹម១០០ថា ក្រុមវិសាខានឹងឡើងវគ្គផ្តាច់ព្រ័ត្រ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


