ព័ត៌មានអន្ដរជាតិ
មន្ត្រី UN កើតក្ដីព្រួយបារម្ភអំពីការប្រើអាវុធ AI នៅក្នុងសង្គ្រាម
មន្ត្រីអង្គការសហប្រជាជាតិ (UN) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាវុធ AI និងចង់បង្កើតការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ខណៈបច្ចុប្បន្នមានការប្រើប្រាស់អាវុធ AI នៅក្នុងសង្គ្រាមរួចទៅហើយ ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

យោងតាមអគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរំសាយអាវុធរបស់ UN លោកស្រី Nakamitsu Izumi បានឲ្យដឹងថា ការប្រើប្រាស់ AI ដើម្បីធ្វើជាអាវុធនឹងបង្កើនហានិភ័យដល់ពិភពលោក ខណៈតាមសេចក្ដីរាយការណ៍ AI គឺត្រូវបានប្រើរួចទៅហើយនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ហើយបច្ចុប្បន្នប្រទេសជាច្រើនក៏កំពុងអភិវឌ្ឍអាវុធបែបនេះផងដែរ ។

លោកស្រី Nakamitsu លើកឡើងទៀតថា ពិភពលោកនឹងមានវិបត្តិ ដោយសារតែអាវុធ AI ត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់ក្នុងសម័យសង្គ្រាមដែលនឹងនាំមកនូវការផ្លាស់ប្តូវិធីសាស្ត្រប្រយុទ្ធ និងធ្វើសង្រ្គាម ។ ជាពិសេសប្រព័ន្ធអាវុធដ៏ប្រល័យ (LAWS) ដែលប្រព័ន្ធអាវុធទាំងនោះវាយប្រហារគោលដៅដោយគ្មានការបញ្ជាពីមនុស្សនោះទេ ។ លោកស្រីបានសង្កត់ធ្ងន់ថា AI ផ្ដល់ផលប្រយោជន៍វិជ្ជមាន ប៉ុន្តែការប្រើប្រាស់ AI ខុសអាចផ្តល់ផលអវិជ្ជមានយ៉ាងខ្លាំងនិងគ្រោះថ្នាក់ជាទីបំផុត ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវឲ្យរដ្ឋជាសមាជិកអនុម័តក្របខ័ណ្ឌច្បាប់យ៉ាងយូរត្រឹមឆ្នាំ ២០២៦ ដោយសារតែបច្ចុប្បន្នមិនមានច្បាប់អន្តរជាតិគ្រប់គ្រងការប្រើប្រាស់ AI នោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


