ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តប្រតិបត្តិការវាយលុកនៅទីក្រុង Rafah មិនខ្វល់សេចក្ដីសម្រេចរបស់តុលាការ ICJ
អ៊ីស្រាអែលនៅតែក្រាញននៀលបន្តប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គ្រោងនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃសុក្រនេះលើសំណើសុំវិធានការបន្ទាន់ដើម្បីបញ្ឈប់ការវាយលុករបស់កងកម្លាំងអ៊ីស្រាអែលក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ។

តុលាការ ICJ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការនឹងចេញសេចក្ដីបញ្ជាលើសំណើរបស់ប្រទេសអាហ្វ្រិកខាងត្បូងដែលសុំឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah ជាកន្លែងដែលជនភៀសខ្លួនកំពុងរស់នៅកកកុញ ក្រោយរត់គេចខ្លួនចេញភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ។
បើទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ហើយថា “គ្មានឥទ្ធិពលណាមួយនៅលើផែនដីនេះអាចមករាំងស្ទះអ៊ីស្រាអែលពីការការពារពលរដ្ឋរបស់ខ្លួន និងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សានោះទេ” ។

ជាក់ស្ដែងអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាបានកើនឡើងដល់ ៣៥,៨០០ នាក់ហើយ ហើយដោយសារតែសោកនាដកម្មដ៏សាហាវយង់ឃ្នងនេះ ទើបអាហ្រ្វិកខាងត្បូងប្តឹងចោទអ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាទៅតុលាការ ICJ ។
ទន្ទឹមនោះ កាលពីខែមករា តុលាការ ICJ ក៏បានចេញបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការទាំងអស់ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះផងដែរ ប៉ុន្តែអ៊ីស្រាអែលបានចេញមកប្រតិកម្មយ៉ាងចាស់ដៃចំពោះសេចក្ដីសម្រេចនេះ ខណៈក្នុងសេចក្ដីសម្រេចនៅថ្ងៃសុក្រនេះដែរ អ៊ីស្រាអែលទំនងជានឹងរងសម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិ ដោយសារតែប្រតិបត្តិការនៅទីក្រុង Rafah នេះឯង ។
យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជិត ៨០,០០០ នាក់បានរងរបួសផងដែរ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតដូចគ្នា ។
ស្របពេលជាមួយគ្នានេះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតធំនៅទីក្រុង Rafah នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ បងធំណាតូ ២ប្រទេស ប្រកាសអនុវត្តតាមដីកា ICC ចាប់ខ្លួនលោក Netanyahu
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


