ព័ត៌មានអន្ដរជាតិ
បងធំណាតូ ២ប្រទេស ប្រកាសអនុវត្តតាមដីកា ICC ចាប់ខ្លួនលោក Netanyahu
តាមការចុះផ្សាយរបស់ RT, សមាជិកជាបងធំអង្គការណាតូ២ប្រទេស គឺអាល្លឺម៉ង់និងបារាំង បានចេញមុខអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប៉ាឡេស្ទីន

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធទី២២ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បានប្រកាសយ៉ាងច្បាស់ថា ជាការពិត ទីក្រុងបែរឡាំង នឹងអនុវត្តតាមសាលដីការបស់ ICC ព្រោះវាគឺជាការគោរពច្បាប់។
ការបញ្ជាក់ជំហរបែបនេះ កើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងបែរឡាំង លោក Ron Prosor បានជំរុញឲ្យរដ្ឋបាលរបស់លោក Olaf Scholz ប្រឆាំងនឹង ICC។

ត្បិតតែដីកាមិនទាន់ចេញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែល បានឆ្លើយតបជាមុន ដោយចាត់ទុកសាលដីកានេះថាជាការប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វ ហើយអំពាវនាវឲ្យប្រទេសស៊ីវិល័យទាំងឡាយ ធ្វើពហិការចំពោះបទបញ្ជាចាប់មេដឹកនាំរបស់ខ្លួន។
មិនមែនតែអាល្លឺម៉ង់ទេ, បារាំង ដែលស្ថិតក្នុងចំណោមប្រទេសទាំង ១២៤ ទទួលស្គាល់សិទ្ធិអំណាចរបស់ ICC ក៏បង្ហាញជំហរគាំទ្រសេចក្តីសម្រេចរបស់តុលាការនេះដូចគ្នា។ ជាក់ស្តែង កាលពីថ្ងៃអង្គារទី២១ ក្រសួងការបរទេសបារាំង បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះ ICC ដោយនិយាយថា វាគឺស្រេចលើអង្គជំនុំជម្រះរបស់តុលាការ ដើម្បីសម្រេចថាតើត្រូវបញ្ជាឲ្យចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយផ្អែកលើព័ស្តុតាងមានក្នុងដៃរដ្ឋអាជ្ញា ដែរឬក៏អត់។

សូមរម្លឹកបន្តិច កាលពីដើមសប្តាហ៍នេះ ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ក៏ដូចជាមេដឹកនាំក្រុម ហាម៉ាស Yahya Sinwar, Ismail Haniyeh និង Mohammed Diab Ibrahim al-Masri ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុង តំបន់ហ្គាហ្សានិងអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ មិនបានប៉ុន្មានផង ការចោទប្រកាន់នេះស្រាប់តែមានប្រតិកម្មពីសហរដ្ឋអាមេរិកដល់ថ្នាក់សមាជិកសភា គំរាមដាក់ទណ្ឌកម្ម ICC ហើយលោកប្រធានាធិបតី ចូ បៃដិន ថ្កោលទោស ICC ទាំងខឹងសម្បាទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


