ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះចម្បាំងអាមេរិក ក្រោយពីចុះចតចូលចាក់សាំងរួច
យន្តហោះយោធា១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់ឆេះ តែមិនបណ្ដាលឲ្យមានអ្នកស្លាប់នោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីយន្តហោះចម្បាំងប្រភេទ F-35B ហោះឡើងមិនបានប៉ុន្មាននាទី ក្រោយពីបានចុះចតចូលចាក់សាំងរួច នៅឯមូលដ្ឋានកងទ័ពអាកាស Kirtland ស្ថិតនៅទីក្រុង Albuquerque រដ្ឋ New Mexico។

អ្នកបើកបរយន្តហោះចម្បាំងដែលជួបប្រទះគ្រោះថ្នាក់នេះ មិនបានបាត់បង់ជីវិតនោះឡើយ តែត្រូវរងរបួស ព្រោះរូបគេអាចទម្លាក់ខ្លួនចេញពីយន្តហោះទាន់ពេលវេលា។ មន្ត្រីយោធា និងនាយកដ្ឋានអគ្គិភ័យក្នុងតំបន់កើតហេតុ បានឲ្យដឹងថា បច្ចុប្បន្ន ភីឡុតរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសកលវិទ្យាល័យ New Mexico ដើម្បីតាមដានបន្ត។
យន្តហោះចម្បាំងតម្លៃ១៣៥លានដុល្លាររបស់អាមេរិក មានប្រភពចេញពីស្ថានីយ Runway 21 នៅព្រលាន Albuquerque International Sunport។ យន្តហោះមួយគ្រឿងនេះមានបំណងធ្វើដំណើរពីមជ្ឈមណ្ឌល Lockheed Martin នៅស្ថានីយបម្រុងអាកាសចរណ៍កងទ័ពអាកាស នៃទីក្រុង Fort Worth រដ្ឋតិចសាល់ ទៅកាន់មូលដ្ឋានទ័ពអាកាស Edwards រដ្ឋកាលីហ្វ័រញ៉ា នៅចំពេលដែលឧប្បត្តិហេតុកើតឡើង។
មូលហេតុនៃការធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា នេះគឺជាករណីធ្លាក់យន្តហោះចម្បាំង F-35B លើកទី២ហើយ បន្ទាប់ពីឧប្បត្តិហេតុម្ដងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ នៅក្នុងហេតុការណ៍នោះ ភីឡុតអាចទម្លាក់ខ្លួនចេញពីយន្តហោះបានដោយជោគជ័យដូចករណីថ្មីនេះដែរ។ ក្រោមការស៊ើបអង្កេត បានរកឃើញថា មូលហេតុបណ្ដាលមកពីដំណើរខុសប្រក្រតីនៃគ្រឿងម៉ាស៊ីន។ កាលណោះ ភីឡុតទម្លាក់ខ្លួនចេញ ហើយយន្តហោះកើតហេតុ បានបន្តហោះនៅចម្ងាយប្រមាណ ៩៦គីឡូម៉ែត្រ មុនធ្លាក់ចុះមកក្រោម ក្បែរភូមិមួយកន្លែងនៅ Indiantown។
F-35B ត្រូវគេដឹងថា ជាប្រភេទយន្តហោះចម្បាំងភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា ប្រព័ន្ធគេចពីរ៉ាដា ការហោះហើរក្នុងល្បឿនលឿន និងការចល័តខ្លួនបានរហ័ស ជាដើម។ កត្តានេះហើយបានធ្វើឲ្យយន្តហោះចម្បាំងអាមេរិកមួយនេះជាប់ឈ្មោះក្នុងបញ្ជីអាកាសចរណ៍យោធាទំនើប នាពេលបច្ចុប្បន្ន៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


