Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិគិរីរម្យ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១) មហាប្រាសាទព្រះធម្មចេតិយទី១ សម្រាប់តម្កល់ព្រះត្រៃបិដក ទី២) ផ្លូវបេតុងចំនួន៩ខ្សែ មានប្រវែង៣ ១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ និងទី៣) បូជនីយដ្ឋានវិបស្សនាទំហំសរុប៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ៥០កន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សម្បុរសជនទាំងអស់ដែលបានចូលរួមថវិកាសាងសង់សមិទ្ធផលនានានៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ជាពិសេសសម្តេច បានសម្តែងក្តីសោមនស្ស និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកសមិទ្ធផលនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មិនត្រឹមតែជួយលើកកម្ពស់ការគោរពប្រណិប័តន៍ផ្នែកព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។

ភ្ជាប់ជាមួយសមិទ្ធផលដែលមាននាថ្ងៃនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចនូវតម្លែនៃសុខសន្តិភាព ដែលកម្ពុជារកមកបានយ៉ាងលំបាក ទម្រាំមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចធិបតី ថា បើគ្មានសុខសន្តិភាព​ គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រណីប័តន៍ផ្នែកសាសនាបានឡើយ។

គួរជម្រាបថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន៣៨គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមាន ការសាងសង់ព្រះចូឡាមុនីចេតិយ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៣៧ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម