Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ភ្នំភ្លើង Ibu នៅ​​ឥណ្ឌូណេស៊ី ១ថ្ងៃ​២ដង បាញ់​កម្អែ​យ៉ាង​ក្រហម​ឆ្អិន​ឆ្អៅ​ពេញ​ផ្ទៃ​​មេឃ

បានផុស

នៅ

ភ្នំភ្លើង Mount Ibu បាន​​ផ្ទុះ​ចំនួន​ ២​ដង នៅ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​បាន​បាញ់​កម្អែ​ភ្លើង​​​យ៉ាងសន្ធោសន្ធៅ​ ឡើង​ក្រហម​​ឆ្អិន​ឆ្អៅ​ពាស​ពេញ​ផ្ទៃ​មេឃ​ទាំង​​កណ្ដាល​​យប់ ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២៤។ នេះ​បើ​យោង​​តាម​អ្វី​ដែល​ភ្នាក់ងារ​តាមដាន​​សកម្មភាព​ភ្នំភ្លើង​ឥណ្ឌូណេស៊ី ហៅ​កាត់​ថា PVMBG ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បន្ទុះ​​ភ្នំភ្លើង Ibu ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២៤ (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PVMBG បាន​​រៀបរាប់​ថា ភ្នំភ្លើង Ibu ដែល​មាន​កម្ពស់ ១ ៣២៥​ម៉ែត្រ ស្ថិត​នៅ​កោះ Halmahera បាន​ផ្ទុះ​ចំនួន​២​លើក នៅ​ក្នុង​ថ្ងៃ​ទី​៦ ខែ​មិថុនា ដោយ​បន្ទុះ​លើក​ទី​១ នៅ​ម៉ោង​១និង​៣០​នាទី​យប់ ដែល​បាន​បាញ់​​ចេញ​នូវ​​​ដុំ​ថ្ម និង​កម្អែ​ភ្លើង​ជា​​ច្រើន ហើយ​​បន្ទុះ​លើក​ទី​២ គឺ​នៅ​​ម៉ោង ៧​និង​៤៦​នាទី​ព្រឹក ផ្ទុះ​រយៈពេល​២​នាទី ព្រួស​​ផេះ​ពាស​ពេញ​មេឃ​នៅ​កម្ពស់ ១ ២០០​ម៉ែត្រ​ពី​ដី។

អ្នក​ស្រី Ms Heruningtyas Desi Purnamasari មន្ត្រី​​របស់ PVMBG បាន​លើក​ឡើង​ថា ការ​ព្រមាន​នៃបន្ទុះ​ភ្នំភ្លើង​​លើក​នេះ ស្ថិត​នៅ​ស្ថានភាព​​ប្រកាស​អាសន្ន​កម្រិត​៤ ដែល​ទាមទារ​ឲ្យ​មាន​ការ​​ហាមឃាត់​នូវ​​​គ្រប់​សកម្មភាព​ទាំង​អស់​​ក្នុង​រយៈ​ចម្ងាយ​៧​គីឡូម៉ែត្រ​​​នៅ​ជុំវិញ​​ភ្នំភ្លើង Ibu។

នេះ​គឺ​ជា​លើក​ទី​២​ក្នុង​ខែ​មិថុនា​ ដែល​ភ្នំភ្លើង Ibu បាន​ផ្ទុះ បន្ទាប់​ពី​បន្ទុះ​លើក​មុន កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ហើយ​បាន​បាញ់​ផេះ​ទៅ​លើ​មេឃ​កម្ពស់​​៥​គីឡូ​ម៉ែត្រ។

(រូបភាព៖ EPA-EFE)

សូម​បញ្ជាក់​ថា ​ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ “​រង្វង់​​​ភ្លើង” ឬ​ហៅ​ថា “Ring of Fire” ដែល​​​​​​គ្រោះ​រញ្ជួយដី និង​បន្ទុះ​ភ្នំភ្លើង​គឺ​ជា​រឿង​​ដែល​ការ​កើត​ឡើង​ជា​ញឹកញាប់។ ភ្នំភ្លើង​សកម្ម​នៅ​ឥណ្ឌូណេស៊ី មាន​ចំនួន​​សរុប​ ១២៧​កន្លែង។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ឥណ្ឌូណេស៊ី​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​ធំៗ​ចំនួន​២ គឺ​បន្ទុះ​នៅ​ភ្នំភ្លើង Ruang ស្ថិត​នៅ​ខេត្ត North Sulawesi ដែល​ជម្លៀស​ប្រជាជន​​ជាង ១២ ០០០​នាក់ និង​បន្ទុះ​នៅ​​ភ្នំភ្លើង Mount Marapi ស្ថិត​នៅ​​ខេត្ត West Sumatra ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៦០​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៨ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម