Connect with us

ព័ត៌មានជាតិ

តែងតាំងលោកវរសេនីយ៍ទោ គង់ វណ្ណី ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក

បានផុស

នៅ

ពិធីប្រកាសផ្ទេរភាកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ទោ គង់ វណ្ណី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកថ្មី បានឡើងប្តេជ្ញាចិត្តថា លោកនឹងខិតខំអនុវត្តការងារ ដែលថ្នាក់លើប្រគល់ជូនឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសគ្រប់គ្រងអង្គភាពរបស់ខ្លួនឱ្យមានភាពរឹងមាំ និងល្អប្រសើរឡើងថែមទៀត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវគោរពវិន័យ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍រួម ជាពិសេសការគោរពវិន័យក្នុងអង្គភាព ជាគោលការណ៍ចម្បង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ដោយគោរពតួនាទីភារកិច្ច និងគោរពវិន័យកងកម្លាំងក្នុងអង្គភាពឱ្យបានខ្ពាប់ខ្ជួន។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំបន្តទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ហើយត្រូវកត់ត្រាឱ្យបានច្បាស់លាស់ ដូចជាការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរ បើទោះជាការចេញ-ចូល ក្នុងរយៈពេលយូរ ឬឆាប់រស័សបែបណាក៏ដោយ ក៏ត្រូវមានតួលេខច្បាស់លាស់ មិនអាចចេះតែធ្វើលំៗបាននោះទេ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម