Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំតម្រូវឲ្យដាក់បេក្ខជនប្រឡងបាក់ឌុប ២៥នាក់ ក្នុង១បន្ទប់

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានណែនាំឱ្យដាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុង១បន្ទប់ចំនួន២៥នាក់ ខណៈដំណើរការប្រឡងនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ បានណែនាំទៀតថា មណ្ឌលប្រឡងត្រូវបានរៀបចំដាច់ដោយឡែកពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡង ថ្នាក់វិទ្យាសាស្ត្រសង្គម។ ករណីខ្វះមណ្ឌលប្រឡង គ្រឹះស្ថានសិក្សាមួយអាចយកធ្វើជាពីរមណ្ឌលប្រឡងបាន។ ត្រូវជ្រើសរើសយកគ្រឹះស្ថានដែលមានបរិស្ថានល្អ មានរបងព័ទ្ធជុំវិញ មានទ្វារចេញចូល មានសោចាក់ត្រឹមត្រូវ ងាយស្រួលរក្សាសុវត្ថិភាព មានទីតាំងជិតសម្រួលដល់ការផ្ញើហឹប វិញ្ញាសា និងកិច្ចការបេក្ខជននៅអាជ្ញាធរដែនដី។

លើសពីនេះទៀត ក្រសួងអប់រំក៏បានណែនាំឱ្យរៀបចំបេក្ខជនក្នុង១បន្ទប់ចំនួន២៥នាក់ នៅឆ្នាំ២០២៥នេះមានយ៉ាងតិច៣បន្ទប់ និងច្រើនបំផុត៤៦បន្ទប់ក្នុង១មណ្ឌល។ ករណីនេះអាចសម្របសម្រួលអាស្រ័យលើខេត្ត ដែលមានចំនួនបេក្ខជនច្រើន និងខេត្តដែលមានចំនួនបេក្ខជនតិច អាចប្រែប្រួលតាមស្ថានភាពជាក់ស្តែង និងត្រូវរៀបចំបន្ទប់បម្រុងសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ក្រសួងអប់រំ នឹងរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ ដូចមុនពេលការរីករាលដាលជំងឺកូវីដ-១៩ ពោលក្រសួងនឹងរៀបចំប្រឡងសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ ខណៈឆ្នាំមុនរៀបចំធ្វើថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ចំណែកប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមដែលទើបបញ្ចប់ថ្មីៗនេះ ក៏បានរំកិលពីនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤មកធ្វើនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម