Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាស មានទំនោរកើនឡើងនៅដើមសប្ដាហ៍នេះ

បានផុស

នៅ

តម្លៃហាងឆេងមាសបន្តមានទំនោរកើនឡើង នៅថ្ងៃច័ន្ទនេះ ខណៈស្ថានភាពពិភព​លោកបន្តរ​កាំ​រកុះ ដែល​ជំរុញឱ្យតម្លៃមាសកើនឡើង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យដឹងថា សហរដ្ឋ​អាមេរិក មានគណបក្សប្រឆាំង លោក ដូណាល់ ត្រាំ ជាពិសេសគឺលោក អេឡុន ម៉ាស ដែលមានរឿងអាស្រូវមួយចំនួន ចេះតែបែកខ្ចាត់ខ្ចាយចេញមក ដែល​មានលោក​ត្រាំ ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង យល់ថា៖ «រឿងអាស្រូវនោះ បើសិនបើវានៅរក្សាទ្រឹងល្អ អាហ្នឹងវាអត់អីទេ សម្រាប់​សេដ្ឋកិច្ច​អាមេរិក តែបើស្ថានភាពហ្នឹងបែរជា រឿងដែលមិនល្អណាមួយ ប៉ះពាល់​ទៅដល់​មេដឹក​នាំម្នាក់ហ្នឹង ប្រទេសហ្នឹងក៏វាអត់ល្អដែរ អញ្ចឹងបើអត់ល្អមាសក៏ឡើងដែរ ខណៈភូមិសាស្ត្រ​នយោ​បាយក៏មិនទាន់មានភាពល្អប្រសើរដែលរុញច្រានឱ្យមាស​ហក់ឡើង»។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាស កំពុងជួញដូរ ៤០៤០ ដុល្លារ ក្នុងមួយតម្លឹង ខណៈតម្លៃហាងឆេងមាសអាចដើរក្នុងចន្លោះពី ៤០០៩-៤០៦៩ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃនេះ។ សម្រាប់​​ហាងលក់មាសក្នុងស្រុកនៅក្នុងរាជធានីភ្នំពេញ លក់ចេញ​ក្នុង​តម្លៃ ៤០៤ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម