នយោបាយ
សមាជិកគណបក្សភ្លើងទៀនច្រើនឡើងៗ បានប្រកាសផ្តាច់ខ្លួនចេញ ហើយមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលចំនួន៥នាក់បន្ថែមទៀតហើយ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង និងបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជានៅលើតេឡេក្រាមរបស់សម្តេចនៅព្រឹកថ្ងៃអាទិត្យនេះ។

សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលទាំង៥នាក់នេះ រួមមាន លោកស្រី ឃឹម រដ្ឋា ប្រធាន លោកស្រី សាត ធួក ហេរញ្ញិក លោក ដាំ ចែម សមាជិក លោកស្រី ច្រិក ដាវី សមាជិក និងលោក វណ្ណី ប៊ុននីល សមាជិក។ តាមរយៈវីដេអូឃ្លីបខ្លី សមាជិកទាំង៥នាក់នេះ បានគូសបញ្ជាក់ថា មូលហេតុដែលពួកគេផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺដោយសារតែពួកគេមើលឃើញប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី។ មិនតែប៉ុណ្ណោះ ពួកគេ ក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងប្រកាសគាំទ្រគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជានេះ។

ក្រៅពីពួកគេទាំង៥នាក់នេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សមាជិកគណបក្សភ្លើងទៀនចំនួន ៣ឃុំ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺឃុំតាំងសំរោង ឃុំព្រៃរំដួល និងឃុំអូរ ក៏បានប្រកាសផ្តាច់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងប្រកាសផ្តាច់ខ្លួននេះ ពួកគេ ក៏បានចេញសារថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងតែរារាំងការអភិវឌ្ឍជាតិ ពិសេស ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ នៅថ្ងៃដដែលនោះ រចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានសមាជិកចំនួន ៦នាក់ ក៏បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង ហើយគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ នេះ ដោយសារតែពួកគាត់អស់ជំនឿ ហើយពួកគេបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រឆាំងនឹងគម្រាងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ។

សូមបញ្ជាក់ជូនថា ទាំងនេះ គឺគ្រាន់តែជាចំនួនសមាជិកគណបក្សប្រឆាំងដែលបានប្រកាសផ្តាច់ខ្លួនចុងក្រោយបំផុតប៉ុណ្ណោះ ពោល គឺនៅមានសមាជិក និងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ទៀតដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្វីជាការកត់សម្គាល់ ក្រៅពីសមាជិកគណបក្សភ្លើងទៀន ក៏មានដែរសមាជិកគណបក្សកម្លាំងជាតិដែលបានប្រកាសផ្តាច់ខ្លួន ហើយបានគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចពីសំណាក់សមាជិកគណបក្សប្រឆាំងនេះ គឺសបង្ហាញឱ្យឃើញច្បាស់ថា ពួកគេទាំងនោះ បានភ្ញាក់ខ្លួន ហើយដកខ្លួនចេញពីការបោកប្រាស់របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត នេះ ក៏សបញ្ជាក់យ៉ាងច្បាស់ដែរថា គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ ពីព្រោះសម្តេចតេជោ ប្រធានគណបក្សតែងតែមានសេចក្តីសណ្តោសប្រណីដល់សមាជិកគណបក្សប្រឆាំងដែលបានភ្ញាក់ខ្លួន និងចង់ចូលរួមកសាងជាតិពិតប្រាកដ។ សម្រាប់សម្តេចតេជោ អ្នកណាក៏ដោយ ក៏សម្តេចព្រមទទួលដែរ លើកលែងម្នាក់គត់ នោះ គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ជារើយៗថា សម្តេចមិនលើកលែងឱ្យជាដាច់ខាត៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន