ព័ត៌មានជាតិ
ក្រសួងអប់រំតម្រូវឲ្យសាលាធ្វើតេស្តសិស្សគ្រប់កម្រិតថ្នាក់ធ្លាក់មធ្យមភាគប្រចាំឆ្នាំ និងសិស្សគ្មានចំណាត់ថ្នាក់
ក្រសួងអប់រំយុវជននិងកីឡា បានតម្រូវឱ្យសាលារៀននីមួយៗត្រូវរៀបចំធ្វើតេស្តដោយខ្លួនឯងចំពោះសិស្សគ្រប់កម្រិតថ្នាក់ដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ និងសិស្សដែលគ្មានចំណាត់ថ្នាក់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជនិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១មិថុនានេះថា ការធ្វើតេស្តដើមឆ្នាំ និងចុងឆ្នាំសិក្សានេះដើម្បីឡើងថ្នាក់សម្រាប់សិស្សធ្លាក់មធ្យមភាគប៉ុណ្ណោះ។ ជាក់ស្តែងសាលានីមួយៗបានរៀបចំធ្វើតេស្តដើមឆ្នាំសិក្សាថ្មី (២០២៣-២០២៤) ឡើងវិញចំពោះសិស្សដែលធ្លាក់តេស្តចុងឆ្នាំ នៃឆ្នាំសិក្សា ២០២២-២០២៣ ក្នុងរយៈពេលយ៉ាងយូរ១សប្តាហ៍ ក្រោយថ្ងៃបើកបវេសនកាល ដោយសាលារៀនត្រូវរៀបចំខ្លឹមសារតេស្តរៀបចំធ្វើតេស្តចុងឆ្នាំសិក្សាដែលអាចធ្វើនៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០២៤ ចំពោះសិស្សគ្រប់កម្រិតថ្នាក់ដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ និងសិស្សដែលគ្មានចំណាត់ថ្នាក់។
លោកស្រីបានបន្តថា ជាមួយគ្នានេះគណៈគ្រប់គ្រងសាលារៀនត្រូវពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលារៀន ពិនិត្យលទ្ធភាពបំប៉នបន្ថែមដល់សិស្សដែលធ្លាក់ការធ្វើតេស្តចុងឆ្នាំ និងសិស្សរៀនយឺតដទៃទៀតក្នុងអំឡុងពេលវិស្សមកាល។ សាលារៀនត្រូវរៀបចំតេស្តដើមឆ្នាំ និងចុងឆ្នាំដោយខ្លួនឯងព្រមទាំងផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សឱ្យដឹងពីការធ្វើតេស្តដើម្បីជំរុញឱ្យមានការសិក្សា បន្ថែមទៀត។

លោកស្រីបានបន្ថែមថា «ដូចឆ្នាំមុនដែរ ការធ្វើតេស្តចុងឆ្នាំធ្វើតែសម្រាប់សិស្សដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ និងសិស្សដែលគ្មានចំណាត់ថ្នាក់ប៉ុណ្ណោះ ហើយការរៀបចំតេស្តនេះ គឺសាលារៀនជាអ្នករៀបចំដោយខ្លួនឯង»។ លោកស្រីបានបញ្ជាក់ថា ចំពោះសិស្សរៀនត្រួតថ្នាក់រយៈពេលពីរឆ្នាំជាប់គ្នា សាលារៀនត្រូវផ្តល់ឱកាសឱ្យបានឡើងថ្នាក់ទៅរៀននៅថ្នាក់បន្ទាប់ដោយស្វ័យប្រវត្តិក្នុងឆ្នាំសិក្សាទី៣។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានណែនាំឱ្យមន្ទីរអប់រំយុវជននិងកីឡា សហការជាមួយនាយកដ្ឋានបឋមសិក្សារៀបចំឱ្យមានការអនុវត្តតេស្តស្តង់ដាប្រចាំឆ្នាំ ជាពិសេសការប្រឡងបញ្ចប់នៅថ្នាក់ទី៦ដើម្បីវាស់សមត្ថភាពសិស្សមុនចូលរៀននៅកម្រិតអនុវិទ្យាល័យ។ ព្រោះថាការប្រឡងថ្នាក់ទី៦ គឺជាគោលនយោបាយថ្មីរបស់ក្រសួងដើម្បីពង្រឹងមូលដ្ឋានគ្រឹះពីក្រោមមក និងវាស់កម្រិតចំណេះដឹងខាងផ្នែកអំណាន
គណិត វិទ្យាសាស្រ្ត និងភាសាបរទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ