ព័ត៌មានអន្ដរជាតិ
EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី កំណត់គោលដៅលើហិរញ្ញវត្ថុ និងថាមពល
សហភាពអឺរ៉ុប (EU) បានយល់ព្រមចេញកញ្ចប់ទណ្ឌកម្មថ្មីទី ១៨ ប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅលើវិស័យថាមពល និងហិរញ្ញវត្ថុរបស់ប្រទេសនេះ ចំពោះការឈ្លានពានអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

កញ្ចប់ទណ្ឌកម្មថ្មី ដែលអនុម័តដោយបណ្ដាឯកអគ្គរដ្ឋទូត EU នៅទីក្រុងប្រ៊ុចសែល ហាមឃាត់រាល់ប្រតិបត្តិការទាំងអស់ជាមួយធនាគាររុស្ស៊ីចំនួន ២២ ស្ថាប័ន មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងបុត្រសម្ព័ន្ធរបស់មូលនិធិ។ ទណ្ឌកម្មហាត់ឃាតិការប្រើប្រាស់ដោយផ្ទាល់ និងដោយប្រយោលនៃបំពង់បង្ហូរប្រេង Nord Stream ក្រោមសមុទ្របាល់ទិក ដែលបច្ចុប្បន្នត្រូវបានបិទ ប៉ុន្តែរុស្ស៊ីចង់ចាប់ផ្ដើមដំណើរការឡើងវិញនាពេលអនាគត។
Euronews បានស្រង់សម្ដីប្រភពការទូត ដែលឱ្យដឹងផងដែរថា EU នឹងផ្លាស់ប្តូរតម្លៃកំណត់សម្រាប់ប្រេងរុស្ស៊ី ដែលដាក់ត្រឹម ៦០ ដុល្លារ/បារ៉ែល តាំងពីខែធ្នូ ឆ្នាំ ២០២២ ឱ្យថោកជាងតម្លៃមធ្យមរបស់ទីផ្សារ ១៥ ភាគរយ។ ការកំណត់ថ្មី នឹងចាប់ផ្ដើមនៅត្រឹម ៤៧,៦០ ដុល្លារ/បារ៉ែល ហើយនឹងមានការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តរៀងរាល់ ៦ ខែម្ដង ខណៈការកំណត់អាចកែប្រែ ប្រសិនបើទីផ្សារប្រែប្រួលខ្លាំង។ ជាមួយគ្នានោះ EU ក៏បន្ថែមការហាមឃាត់នាវាដឹកប្រេងរុស្ស៊ី មិនឱ្យចូលកំពង់ផែ ឬប្រើប្រាស់សេវាកម្មផ្សេងៗរបស់អឺរ៉ុបផងដែរ។

គួរគូសបញ្ជាក់ថា នេះគឺជាកញ្ចប់ទណ្ឌកម្មទី ១៨ ហើយ ដែល EU ដាក់លើរុស្ស៊ី រាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលគឺរាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយលើបណ្ដាញសង្គម X ថា៖ «សហភាពអឺរ៉ុបទើបតែបានអនុម័តកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដ៏ខ្លាំងក្លាបំផុតមកទល់ពេលនេះ»។
ចំណែកឯប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen វិញ បានសរសេរថា៖ «ខ្ញុំស្វាគមកិច្ចព្រមព្រៀងស្តីពីកញ្ចប់ទណ្ឌកម្មលើកទី ១៨ របស់យើងប្រឆាំងនឹងរុស្ស៊ី។ យើងកំពុងវាយប្រហារចំកណ្ដាលបេះដូងនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី ដោយកំណត់គោលដៅវិស័យធនាគារ ថាមពល និងឧស្សាហកម្មយោធា និងរួមទាំងការកំណត់តម្លៃប្រេងថ្មី»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


