ព័ត៌មានអន្ដរជាតិ
រលកកម្ដៅ៥២អង្សា ប្រល័យជីវិតអ្នកចូលរួមធម្មយាត្រា Hajj ជាង១០០០នាក់ហើយ
តួលេខចុងក្រោយនៃអ្នកបាត់បង់ជីវិតព្រោះរលកកម្ដៅ នៅក្នុងព្រឹត្តិការណ៍ធម្មយាត្រា Hajj នៅអារ៉ាប៊ីសាអូឌីត បានកើនឡើងជាង ១០០០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

សារព័ត៌មាន AFP បានផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ១ ០៨១នាក់ មានប្រមាណ ៦៣០នាក់ គឺជាអ្នកចូលរួមដែលមិនបានចុះឈ្មោះផ្លូវការ ដែលពិបាកក្នុងការកំណត់អត្តសញ្ញាណ។ មជ្ឈមណ្ឌលឧតុនិយមជាតិអារ៉ាប៊ីសាអូឌីត បានប្រកាសថា សីតុណ្ហភាពក្នុងសប្ដាហ៍នេះ នៅពេលធ្វើធម្មយាត្រា Hajj បានកើនឡើងខ្លាំងរហូតដល់ ៥១,៨អង្សាសេឯណោះ នៅទីក្រុង Mecca។ បើតាមការសិក្សារបស់អារ៉ាប៊ីសាអូឌីត សីតុណ្ហភាពនៅតំបន់នោះ កំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុង១ទសវត្ស កើនកម្ដៅប្រមាណ ០,៤អង្សាសេ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងចំពោះប្រជាជន ជាពិសេសគឺអ្នកចូលរួមក្នុងពិធីសាសនាធំៗដូចជា ធម្មយាត្រា Hajj ជាដើម។
ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាមតែងតែធ្វើដំណើរទៅកាន់ទីក្រុង Mecca ដើម្បីធ្វើធម្មយាត្រា Hajj ក្នុងខែមិថុនា ដែលជាខែមានអាកាសធាតុក្តៅខ្លាំង។ តាមសេចក្តីរាយការណ៍ មនុស្សស្លាប់មួយចំនួន គឺបណ្តាលមកពីដាច់សរសៃរឈាមខួរក្បាលដោយសារតែមេឃក្តៅខ្លាំងពេក រីឯអ្នកខ្លះបាត់បង់ជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១,៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។
មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


