ព័ត៌មានជាតិ
នារីស្លាប់ក្នុងបន្ទប់ជួល ធ្លាប់មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយបុរសជនជាតិចិនម្នាក់
នារីរងគ្រោះស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ត្រូវបានគេឲ្យដឹងថា មានជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិចិន ស្របពេលបុរសរូបនោះបាត់ខ្លួន ដែលហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំ ភេទស្រី ត្រូវជាមិត្តរួមការងារជាមួយនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះស្លាប់ក្នុងបន្ទប់ផ្ទះជួលនោះធ្លាប់មានទំនាក់ទំនង ស្នេហាស៊ីជម្រៅជាមួយបុរសជនជាតិចិនម្នាក់ ក្រោយពីនាងស្លាប់ក្នុងបន្ទប់នោះ ឥឡូវជនជាតិចិននោះក៏គេចខ្លួនបាត់ផងដែរ។ គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ មានស្ត្រីម្នាក់ប្រទះឃើញសពមិត្តភក្តិដេកស្លាប់នៅក្នុងបន្ទប់ នៃផ្ទះជួលមួយ ម្តុំគ្លីនិកនគររាជ្យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវឃាតក អារ.ក បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិក បម្រើការងារ ក្នុងកាស៊ីណូពូលី ម្តុំនាគទិព្វ២ ផ្នែក Slot Super Machine។ បើតាមការពិនិត្យសពនារីរងគ្រោះករណីឃាតកម្មមុនពេលកើតហេតុ គឺ នៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែមីនា ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំ ភេទស្រី ត្រូវជាមិត្តរួមការងារជាមួយនារីរងគ្រោះ បានវិលត្រឡប់មកពីធ្វើការវិញ ហើយបានទៅរកនារីរងគ្រោះដល់បន្ទប់។ លុះមកដល់បន្ទប់ ឈ្មោះ ប៉ាត ស្រីល័ក្ខ បានឃើញបិទទ្វារចាក់សោខ្ទាស់ជាប់ ទោះបីគោះទ្វារយ៉ាងណាក៏មិនឭ ទើបឈ្មោះ ប៉ាត ស្រីល័ក្ខ យកកូនសោរ ពីម្ចាស់ផ្ទះជួលចាក់ទ្វារ ក៏ស្រាប់តែឃើញ ឈ្មោះ ហួន ស្រី ដេកស្លាប់លើគ្រែពូកដោយមានឈាម ជាប់នឹងដងខ្លួន និង ក ផង ថែមទៀត។


មិត្តភក្តិបាននិយាយថា នារីរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយបុរសជនជាតិចិនម្នាក់ ហើយនៅពេលមានករណីឃាតកម្ម លើនារីរងគ្រោះ បុរសជនជាតិចិនម្នាក់នោះ ក៏បានបាត់ខ្លួនដែរ។ ដូច្នេះអាចជាតម្រុយ សម្រាប់ការស្រាវជ្រាវករណីឃាតកម្មនេះផងដែរ។ សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរដែនដី បានកំពុងតែដុតដៃដុតជើង អង្កេតស្រាវជ្រាវ ដើម្បីបំបែករឿងក្តី ឃាតកម្មនេះហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវឃាតក អារ.ក សម្លាប់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ