ជីវិតកម្សាន្ដ
វីជេ អាឡាស្កូ ស្នើសិល្បកររៀមច្បង ចែករំលែកចំណេះដឹង នៃសិល្បៈដល់អ្នកជំនាន់ក្រោយ
ពិធីកររូបសង្ហា និងជាអតីតពលករនៅកូរ៉េ វីជេ អាឡាស្កូ បានចេញមុខស្នើដល់សិល្បកររៀមច្បង ជួយចែករំលែកចំណេះដឹងសិល្បៈដល់យុវជនជំនាន់ក្រោយ។

ការស្នើសុំរបស់ វីជេ អាឡាស្កូ ដោយសង្កេតឃើញថា បច្ចុប្បន្នកំពុងមានសិល្បៈខ្មែរជំនាន់ក្រោយជាច្រើនបានដុះពន្លឺក្នុងវិថីមួយនេះ។
អាឡាស្កូ បានលើកឡើងថា «ស្នើសុំរៀមច្បងសិល្បករទាំងអស់ គ្រប់ជំនាញ ចែករំលែកចំណេះដឹង នៃសិល្បៈដល់ប្អូនៗ ជំនាន់ក្រោយយើងផង ព្រោះប្អូនៗ ជាអ្នកបន្តវេនកម្ពុជា កំពុងត្រូវការធនធានជំនាញ»។

ជាមួយគ្នា នៃការលើកឡើងខាងលើនេះ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បានបង្ហាញការគាំទ្រ ព្រមទាំងលើកទឹកចិត្តចំពោះសិល្បករ-សិល្បការិនីរៀមច្បង ជួយចូលរួមចែករំលែកបទពិសោធដល់យុវជនជំនាន់ក្រោយៗ ឲ្យទទួលបានចំណេះជំនាញផ្អែកសិល្បៈផងដែរ។
តាមការកត់សម្គាល់ វីជេ អាឡាស្កូ បច្ចុប្បន្នក្រៅពីជាពិធីករ ក៏ជាអ្នកគ្រប់គ្រង Agency និងមានបទពិសោធក្នុងការដឹកនាំព្រឹត្តិការណ៍តូច-ធំជាច្រើនរបស់ក្រុមហ៊ុនមួយចំនួន ដោយមានទាំងសេវាកម្មរៀបចំកម្មវិធីសិល្បៈទាំងក្នុង និងក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការអាក់ខានសិល្បៈអស់ពេលប្រមាណ ២ ឆ្នាំ មកនោះ ឥឡូវតារាប្រុសរូបនេះ បានបង្ហាញខ្លួនវិលរកអាជីពសិល្បៈវិញហើយ ខណៈបច្ចុប្បន្នកំពុងចាប់ផ្ដើមការងារមួយចំនួននៅតាមបណ្ដាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះ ក៏ត្រូវបានគេមើលឃើញថា ទីផ្សារសិល្បៈរបស់លោកកំពុងមានសន្ទុះខ្លាំងឡើងវិញ ទោះបីអាក់ខានមួយរយៈពេល៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


