ព័ត៌មានជាតិ
ឆាប់ៗនេះ រដ្ឋនឹងដាក់ចេញគោលនយោបាយមួយយកពលរដ្ឋ ដើម្បីការពារ ទប់ស្កាត់ការទន្រ្ទានដីធ្លី
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញគោលនយោបាយសំខាន់មួយ ដោយយកប្រជាពលរដ្ឋ ដើម្បីការពារដីធ្លី និងទប់ស្កាត់ការទន្រ្ទានដីធ្លី ដែលគោលនយោបាយនេះផ្ដោតទៅទិសឦសាន និងទិសសំខាន់ៗមួយចំនួនផ្សេងទៀត។

សម្ដេចថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖« នៅក្នុងពេលខ្លីខាងមុខ រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដែលប្រើប្រាស់ប្រជាជន ដើម្បីការពារដីធ្លី ជាពិសេសការទប់ស្កាត់ការទន្រ្ទានដីធ្លី ហើយក្នុងនោះទិសដៅនៅក្នុងភាគឦសាន ក៏ដូចជាទិសសំខាន់ៗមួយចំនួន នឹងត្រូវយកជាទិសដៅ។ យើងបានរៀបចំផែនការនេះហើយ កិច្ចការងារនឹងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្រ្ទានដីធ្លី ក៏ដូចជាបញ្ហាប្រជាភិថុតិអត់ដី។ ដាក់គោលនយោបាយនេះ ដើម្បីមួយព្រួញបាញ់សត្វពីរ »។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ អ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ព្យាយាមបំភ្លៃព័ត៌មានផ្ទុយពីការពិតថា រដ្ឋាភិបាលកាត់ខេត្តចំនួន៤ ដូចជាខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ដែលជាខេត្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ឱ្យទៅភាគីវៀតណាម។ ជាមួយគ្នានេះ ពលរដ្ឋកម្ពុជា ក៏បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ខេត្តទាំង៤នេះថែមទៀតផង។
ក្រោយមានការបំផ្លើសព័ត៌មានបែបនេះ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណបានចេញមកបញ្ជាក់ថា កម្ពុជាមិនបានកាត់ខេត្តទាំង៤ ឱ្យទៅភាគីវៀតណាមឡើយ។

ទោះសម្ដេចតេជោ ចេញមកបញ្ជាក់យ៉ាងច្បាស់តាមរយៈសារពិសេសជិត២ម៉ោង យ៉ាងណាក្ដី ពលរដ្ឋមួយចំនួនហាក់នៅតែមិនស្ងប់ចិត្តចំពោះបញ្ហានេះឡើយ។
នាព្រឹកថ្ងៃទី០៦ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា គោលនយោបាយដីធ្លីដែលដាក់ចេញនាពេលខាងមុខនេះ នឹងជួយពន្លត់ការព្រួយបារម្ភរឿងបាត់ទឹកដីនេះថែមទៀត។
គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែកក្កដា សម្ដេចធិបតី ធ្លាប់បានលើកឡើងលើបណ្ដាញសង្គមផ្លូវការថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


