កីឡា
លោក Gyotoku ជាគ្រូមានកំណត់ត្រាល្អបំផុតសម្រាប់កម្ពុជា
លោកគ្រូបង្វឹកសញ្ជាតិជប៉ុន Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលបណ្តោះអាសន្នសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបញ្ឈប់លោក Felix Dalmas នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

កំណត់ត្រាល្អទី១
លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុ១៩ឆ្នាំបានឡើងជុំចុងក្រោយជើងឯកយុវជនអាស៊ី AFC U19 Asian Cup ឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន ប៉ុន្តែម្ចាស់ផ្ទះបានលុបចោលដោយសារវិបត្តិកូវីដ-១៩។
លោកបានដឹកនាំក្រុម U19 កម្ពុជា ឈ្នះ៣ និងចាញ់១ រកបាន៩ពិន្ទុ បានក្លាយជាក្រុមលេខ២ល្អបំផុតក្នុងពូល G កាលពីឆ្នាំ២០១៩ ដែលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លទ្ធផល៤ប្រកួតរបស់កម្ពុជានៅពេលនោះគឺឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និងចាញ់ ម៉ាឡេស៊ី ៤-៥។
កំណត់ត្រាល្អទី២
លោក Koji Gyotoku បានដឹកនាំក្រុមយុវជនកម្ពុជាអាយុក្រោម១៦ឆ្នាំដោយមិនចាញ់សោះក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U-16 Boys Championship កាលពីខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

លោកបានដឹកនាំក្រុម U16 កម្ពុជា យកឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១, ឈ្នះ ព្រុយណេ ដោយលទ្ធផល ៦-០ និងស្មើ វៀតណាម ១-១ ដើម្បីរកបាន៧ពិន្ទុ។ ពេលនោះ វៀតណាម មាន៧ពិន្ទុស្មើកម្ពុជា ឈរលេខ១ក្នុងពូល ហើយថៃ និងអូស្ត្រាលី នៅពូលផ្សេងក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ ប៉ុន្តែកម្ពុជា ចាញ់គ្រាប់បាល់ធ្វើឲ្យមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណា កំណត់ត្រារបស់លោកគឺមិនចាញ់សោះក្នុងការប្រកួតនេះ។
នៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែលោកជាគ្រូបង្គោលក្រុមធំបណ្តោះអាសន្ននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក Koji Gyotoku កំពុងដឹកនាំក្រុម U20 កម្ពុជាហ្វឹកហាត់នៅប្រទេសថៃដើម្បីចូលរួមប្រកួត AFC U20 Asian Cup នៅឆាយនីសតៃប៊ិ ចុងសប្តាហ៍ក្រោយនេះ។

លោកនឹងដឹកនាំក្រុម U20 កម្ពុជា ជួប នេប៉ាល់ នៅថ្ងៃទី២១ ខែកញ្ញា, ជួប អ៊ូបេគីស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា, ជួបបារ៉ែន នៅថ្ងៃទី២៥ ខែកញ្ញា និងជួបម្ចាស់ផ្ទះ ឆាយនីសតៃប៊ិ នៅថ្ងៃទី២៩ ខែកញ្ញា។
នៅតុលា និងវិច្ឆិកា លោកប្រហែលជាត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិ។ ប្រសិនមានលទ្ធផលល្អ ទំនងជាលោកត្រូវដឹកនាំក្រុមធំកម្ពុជាក្នុងពានរង្វាន់ AFF Championship ចុងឆ្នាំនេះតែម្តង៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


