កីឡា
យប់នេះ កម្ពុជា ប៉ះ ហុងកុង ជាក្រុមរជ្ជកាលថ្មី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលក្រុមជម្រើសជាតិចិនហុងកុង នៅវេលាម៉ោង ៧ យប់ ថ្ងៃអង្គារ ទី៩ ខែមិថុនា នេះក្នុងជំនួបមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការជួបគ្នាលើកទី៩ នៅក្នុងប្រវត្តិសាស្ត្រ រវាង កម្ពុជា និងចិនហុងកុង ប៉ុន្តែកម្ពុជាមិនធ្លាប់ឈ្នះឡើយពោលគឺ ចាញ់ ៥ និងស្មើ ៣ ដូច្នេះកម្ពុជាពិតជាចង់ស្វែងរកស្ថិតិល្អជាលើកដំបូងលើក្រុមចិនហុងកុង។ ជំនួបគ្នា ៨ លើកកន្លងមក គឺមិត្តភាពអន្តរជាតិចំនួន ៥ លើក ពានរង្វាន់អាស៊ី AFC Asian Cup ១ លើក និងជម្រុះជើងឯកពិភពលោក FIFA World Cup ២ លើក។

សម្រាប់ការជួបគ្នាទាំង ៨ លើកកន្លងមកគឺកើតមានគ្រាប់បាល់សរុបចំនួន ២២ គ្រាប់ក្នុងនោះ កម្ពុជា បានស៊ុតចូល ៥ គ្រាប់ ខណៈហុងកុង បានស៊ុតចូល ១៧ គ្រាប់។ ជំនួបមិត្តភាព ៣ លើកចុងក្រោយ គឺកាលពីឆ្នាំ ២០២៣ ស្មើគ្នា ១-១, ឆ្នាំ ២០២៤ ហុងកុង ៣-០ និងឆ្នាំ ២០២៥ ស្មើគ្នា ១-១។

៥ប្រកួតចុងក្រោយរបស់កម្ពុជា គឺឈ្នះ ១ ស្មើ ១ និងចាញ់ ៣ ពោលគឺក្នុងឆ្នាំ ២០២៥ ចាញ់ វៀតណាម ២-១, ចាញ់ អារូបា ២-១, ចាញ់ តាហ្ស៊ីគីស្ថាន ២-១ និងស្មើហុងកុង ១-១។ ឈានចូលឆ្នាំ ២០២៦ ទើប កម្ពុជា រកបានជ័យជម្នះ ដោយលទ្ធផល ៤-០ លើ ជម្រើសជាតិ ប៊ូតាន ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី ៤ ខែមិថុនា កន្លងទៅថ្មីៗនេះ។

ចំណែក ហុងកុង វិញសម្រាប់ ៥ ប្រកួតចុងក្រោយគឺ ឈ្នះ ១ ស្មើ ២ និងចាញ់ ២ ក្នុងនោះស្មើ បង់ក្លាដែស និងស្មើ កម្ពុជា ដោយលទ្ធផល ១-១ ដូចគ្នា ហើយចាញ់ សិង្ហបុរី និងចាញ់ ឥណ្ឌា ដោយលទ្ធផល ២-១ ដូចគ្នា។ ការប្រកួតចុងក្រោយទើបពួកគេបានឈ្នះលើ ម៉ុងហ្គោលី ដោយលទ្ធផល ២-០ កាលពីថ្ងៃទី៥ ខែមិថុនា ថ្មីៗនេះ។

ទោះបីជាយ៉ាងណា ការប្រកួតក្រុមទាំងពីរមិនសូវពេញជើងដូចគ្នា ដោយសារកីឡាករសំខាន់ៗរបស់កម្ពុជា ដូចជា កាន់ ម៉ូ, Nick Taylor និង Takaki Ose សុទ្ធតែរបួស ហើយហុងកុងក៏មិនសូវមានកីឡាករចូលសញ្ជាតិច្រើនដែរ។ លោក Chencho Dorji គ្រូបង្វឹកហុងកុង បានបញ្ជាក់ថា កីឡាករចូលសញ្ជាតិភាគច្រើនវ័យច្រើន មិនបានចូលរួមជាមួយក្រុមទេលើកនេះ។ ជាមួយគ្នានេះ ក៏មិនទាន់មានចូលសញ្ជាតិថ្មី ដោយសារកីឡាករខ្លះមិនទាន់គ្រប់ឆ្នាំតាមលក្ខខណ្ឌរបស់ FIFA ដូច្នេះកីឡាករភាគច្រើនដែលមកប្រកួតលើកនេះគឺជាកីឡាករវ័យក្មេងជំនាន់ថ្មី។ លោកចង់ផ្តល់ឱកាសឲ្យកីឡាករជំនាន់ថ្មីឲ្យបានច្រើនដើម្បីអភិវឌ្ឍខ្លួនសម្រាប់គោលដៅរយៈពេលវែងនាពេលអនាគត។

កាលពីថ្ងៃទី៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានអ្នកទស្សនាផ្ទាល់ប្រមាណជាង ១ ម៉ឺននាក់ទៅលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ខ្សែការពារ ស រតនា បានប្តេជ្ញាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយសម្រាប់ការប្រកួតបន្តបន្ទាប់ដើម្បីទាក់ទាញអ្នកគាំទ្រឲ្យចូលទស្សនាច្រើនដូចមុនៗ។ សង្ឃឹមថា ការប្រកួតជាមួយ ហុងកុង ល្ងាចនេះមានអ្នកទស្សនាផ្ទាល់ច្រើនជាងពេលប្រកួតជាមួយ ប៊ូតាន៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


