ព័ត៌មានអន្ដរជាតិ
WHO៖ អ្នករបួសជាង២២៥០០នាក់នៅហ្គាហ្សាប្រឈមការផ្លាស់ប្តូរជីវិត
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស២២៥០០នាក់ឬមួយភាគបួននៃអ្នករងរបួសនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា គិតត្រឹមថ្ងៃទី២៣ខែកក្កដា កំពុងទទួលរងនូវរបួសដែលផ្លាស់ប្តូរអាយុជីវិត និងត្រូវការការស្តារនីតិសម្បទារយៈពេលវែង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៣ខែកញ្ញានេះ។

របាយការណ៍នេះបានគូសបញ្ជាក់ពីបន្ទុកដ៏ធំធេងលើប្រព័ន្ធថែទាំសុខភាពដែលពិការរួចហើយរបស់ហ្គាហ្សា ខណៈការរងរបួសអវយវៈធ្ងន់ធ្ងរគឺជាមូលហេតុនាំមុខគេនៃតម្រូវការស្តារនីតិសម្បទា។ ការរងរបួសអវយវៈទាំងនេះត្រូវបានប៉ាន់ប្រមាណថា ប៉ះពាល់ដល់មនុស្សពី១៣៤៥៥ ទៅ ១៧៥៥០នាក់។
ការរងរបួសទាំងនេះភាគច្រើនទាក់ទងនឹងការដាច់អវយវៈដែលមានប្រហែល ៤០០០ករណី និងការកើនឡើងយ៉ាងខ្លាំងនៅក្នុងករណីរងរបួសឆ្អឹងខ្នង របួសខួរក្បាល និងការរលាកធ្ងន់ធ្ងរ ដែលភាគច្រើនជាស្ត្រី និងកុមារ។
បើយោងតាមតំណាងអង្គការសុខភាពពិភពលោកក្នុងទឹកដីប៉ាឡេស្ទីនបានព្រមានថាសេវាសុខភាពរបស់ហ្គាហ្សាមិនអាចបំពេញតាមតម្រូវការដែលកំពុងកើនឡើងនោះទេ ខណៈមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការស្តារនីតិសម្បទាដែលកើតឡើងស្របគ្នាជាមួយនឹងការថយចុះនៃប្រព័ន្ធសុខភាព និងកង្វះខាតដ៏សំខាន់នៃសេវាស្តារនីតិសម្បទា និងការថែទាំឯកទេសសម្រាប់របួសធ្ងន់ធ្ងរ។
ទីភ្នាក់ងារសុខភាពដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបាននិយាយថាដែរ នៅពេលដែលជម្លោះនៅតែបន្ត ការធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពសំខាន់ៗ រួមទាំងសេវាស្តារនីតិសម្បទា នៅតែមានសារៈសំខាន់និងចាំបាច់ក្នុងការការពារជំងឺ និងការស្លាប់បន្ថែមទៀត
គួរបញ្ជាក់ថាជម្លោះនៅក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតែបន្តអូសបន្លាយ ខណៈការវាយប្រហារបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ របួស និងជម្លៀសប្រជាជនរាប់ម៉ឺននាក់ពីមួយកន្លែងទៅមួយកន្លែងម្ដងហើយម្ដងទៀត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


