ព័ត៌មានជាតិ
ក្រៅពីជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ក៏ជាមេធាវីមួយរូបដែរ ហើយមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយ
នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាខួប២០ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន ក្លាយជាសមាជិកមេធាវីនៃគណៈមេធាវីកម្ពុជា។ នេះបើតាមបង្ហាញឱ្យដឹងរបស់លោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។

តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យនេះ លោកមេធាវី គី តិច បានសរសេរថា៖«ផ្តើមចេញពីបទពិសោធ ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ (បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤) នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ២០ឆ្នាំ ហើយ»។

បើតាមលោក គី តិច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី ដែលមានជាអាទិ៍ សម្តេចតេជោ គឺជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស។ បន្ថែមពីនេះ សម្តេចតេជោ បានផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន ហើយបានអនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី។ ក្រៅពីនេះទៀត សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ។ល៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


