Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ខ្ពស់ពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក វី សំណាង អភិបាលនៃគណអភិបាលខេត្តតាកែវ បានណែនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ពីគ្រោះមហន្តរាយដែលកើតឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសអ្នកដែលរស់នៅតំបន់ងាយរងគ្រោះ។ ការណែនាំនេះ គឺធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងបច្ចុប្បន្នកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសជិតខាងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈជំនន់ទឹកភ្លៀង និងមានលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ កញ្ញានេះ លោកអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង ព្រែក ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងហាមកូនចៅតូចៗ ​កុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។

ជាមួយនឹងការអំពាវនាវនេះ លោក វី សំណាង ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការសម្ភារ មធ្យោបាយសម្រាប់អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះដែរ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញសារសំឡេងពិសេសបញ្ជាឲ្យអាជ្ញាធររាជធានី ខេត្ត គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។ តាមរយៈសារសំឡេងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រៀមនូវស្បៀង សម្ភារបរិក្ខាចាំបាច់ ជាពិសេសស្រូវពូជឲ្យបានគ្រប់គ្រាន់ដើម្បីជួយស្តារឡើងវិញ ខណៈប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយសារគ្រោះទឹកជំនន់នេះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤២ វិនាទី មុន

អភិបាលខេត្តប៉ៃលិន ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាម Online Scams ឲ្យមានប្រសិទ្ធិភាព

កីឡា៥ នាទីutes មុន

ក្លិប ៣ នៅលីគកំពូល អង់គ្លេស កំពុងប្រជែងគ្នាចង់បាន Garnacho ពី Man United

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេចតេជោ ចាត់ទុកសកម្មភាពហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា-ហ្វីលីពីន ថា បង្ហាញពីទំនាក់ទំនងល្អ

ព័ត៌មានជាតិ១៧ នាទីutes មុន

កំពង់ផែពហុបំណង នឹង​លេច​រូបរាងក្នុង​ខេត្ត​ក្រចេះ ជំរុញការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ខេត្ត​ភាគ​ឦសាន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុងតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

Sokha Hotels

ព័ត៌មានពេញនិយម