ព័ត៌មានអន្ដរជាតិ
រោងចក្រជាច្រើននៅវៀតណាម ចាប់ផ្ដើមកាត់បន្ថយម៉ោងការងារ ដើម្បីសុខុមាលភាពកម្មករ
រោងចក្រជាច្រើននៅក្នុងទីក្រុងហូជីមិញ បាននិងកំពុងកាត់បន្ថយម៉ោងធ្វើការប្រចាំសប្តាហ៍របស់កម្មករនៅក្រោមកម្រិតអតិបរមាដែលច្បាប់កំណត់ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ពួកគេ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលកម្មករនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២២ខែកញ្ញា។

លោក Nguyen Phuoc Dai ប្រធានសហជីពកម្មកររបស់រោងចក្រកាត់ដេរ Juki Vietnam បាននិយាយថា បន្ទាប់ពីក្រុមកម្មករបានត្អួញត្អែរថាពួកគេមិនមានពេលសម្រាកចុងសប្តាហ៍គ្រប់គ្រាន់ជាមួយគ្រួសារ គណៈគ្រប់គ្រងក្រុមហ៊ុនបានអនុញ្ញាតឲ្យកម្មករចេញមុនម៉ោងការងារចំនួន២៥នាទី ហើយពួកគេទទួលបានការឈប់សម្រាកនៅថ្ងៃសៅរ៍ចំនួន២ថ្ងៃបន្ថែមនៅក្នុង១ខែ ដែលនេះបានន័យថាការធ្វើការប្រចាំសប្ដាហ៍របស់ពួកគេមានរយៈពេលតិចជាង៤៤ម៉ោង។
ម៉ោងការងារអតិបរមាដែលច្បាប់អនុញ្ញាតគឺ៤៨ម៉ោងក្នុង១សប្ដាហ៍ ដោយមិនរាប់បញ្ចូលការថែមម៉ោង។
លោក Dai បានកត់សម្គាល់ថា ក្រុមហ៊ុនមិនបានកាត់បន្ថយប្រាក់ឈ្នួលនៅពេលកាត់បន្ថយម៉ោងធ្វើការនោះទេ ហើយជំនួសមកវិញនូវការវិនិយោគលើបច្ចេកវិទ្យា និងធ្វើឲ្យដំណើរការផលិតកម្មប្រសើរឡើងដើម្បីធានាបាននូវផលិតភាព។
ចំណែកឯសាជីវកម្មឱសថ An Thien នៅក្នុងសួនឧស្សាហកម្ម Hiep Phuoc សង្កាត់ Nha Be ក៏បានអនុញ្ញាតស្រដៀងគ្នានេះដែរ ដែលពីមុនធ្វើការ១សប្ដាហ៍៤៨ម៉ោង ប្តូរទៅ៤៤ម៉ោងវិញ។
ប្រធានផ្នែកធនធានមនុស្សសាជីវកម្មឱសថ An Thien លោក Le Dinh Chi បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានអនុវត្តបន្ទាប់ពីសហជីពបានលើកឡើងអំពីសំណើនៃការចង់កាត់ម៉ោងធ្វើការរបស់ក្រុមកម្មករ។ លោក Chi បាននិយាយថា៖ «ការកាត់បន្ថយម៉ោងធ្វើការ គឺជាវិធីមួយសម្រាប់អ្នកគ្រប់គ្រងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងក្រុមគ្រួសាររបស់បុគ្គលិក»។
យោងតាមសហភាពពាណិជ្ជកម្មទីក្រុងនៃតំបន់កែច្នៃឧស្សាហកម្មនិងនាំចេញ ក្រុមហ៊ុន An Thien និងក្រុមហ៊ុន Juki គឺស្ថិតក្នុងចំណោមក្រុមហ៊ុនអាជីវកម្មជាង២០ នៅក្នុងសួនឧស្សាហកម្មរបស់ទីក្រុង និងតំបន់កែច្នៃនាំចេញ EPZs ដែលបានកាត់បន្ថយម៉ោងការងារអតិបរមារបស់បុគ្គលិក ដោយក្នុងនោះមានខ្លះបន្ថយម៉ោងការងារមកត្រឹម៤០ម៉ោងក្នុង១សប្ដាហ៍ឯណោះ ឬផ្តល់ឲ្យបុគ្គលិកឈប់សម្រាប់ថ្ងៃសៅរ៍ចំនួន៣ថ្ងៃជារៀងរាល់ខែ។
លោកស្រី Vu The Van ដែលជាប្រធានសហភាពពាណិជ្ជកម្ម បាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងនេះក្នុងការកាត់បន្ថយម៉ោងការងារពិតជាគួរឲ្យសរសើរ ព្រោះវិធានការរបស់សហជីពនេះគ្រាន់តែជាការណែនាំប៉ុណ្ណោះ ដោយមិនមែនកំណត់ដោយបទប្បញ្ញត្តិបច្ចុប្បន្ននោះទេ។ លោកស្រី Van បានរៀបរាប់ថា ការកាត់បន្ថយម៉ោងធ្វើការក៏ជាយុទ្ធសាស្ត្រសម្រាប់អាជីវកម្មក្នុងការរក្សាបុគ្គលិក ចំពេលមានការកើនឡើងនៃកង្វះកម្លាំងពលកម្មនៅក្នុងវិស័យផលិតកម្ម ដោយសារកម្មករដែលមានពេលវេលាច្រើនសម្រាប់ខ្លួនឯង និងគ្រួសារ ទំនងជាមានភាពសប្បាយរីករាយ និងជំរុញទឹកចិត្តឲ្យរក្សាភាពស្មោះត្រង់ចំពោះក្រុមហ៊ុន។
សូមបញ្ជាក់ថា ការស្ទង់មតិកម្លាំងពលកម្មឆ្នាំ២០២០ដោយការិយាល័យស្ថិតិទូទៅ បានរកឃើញថាជិត ៤១%នៃកម្មករទូទាំងប្រទេសវៀតណាមធ្វើការក្នុងរយៈពេល៤០ទៅ៤៨ម៉ោងក្នុង១សប្តាហ៍ ៣០,៩% ធ្វើការ៤៩ទៅ៥៩ម៉ោង និង ៧,៥% ធ្វើការ៦០ម៉ោងឬច្រើនជាងនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


