ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះជួបអាជីវករនៅបារាយ៍ទឹកថ្លា ដាក់ចេញវិធានការកែលំអរសេវាកម្មទទួលភ្ញៀវទេសចរ
អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក ង៉ូវ សេងកាក់ បានចុះជួបប្រជុំជាមួយអាជីវករលក់ដូរក្នុងភូមិសាស្ត្របារាយណ៍ទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ដោយដាក់ចេញវិធានការដើម្បីចូលរួមកែលំអរសេវាកម្មទទួលភ្ញៀវទេសចរ និងដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ។
ក្រោយពីទទួលបានព័ត៌មានពីភ្ញៀវទេសចរពីបញ្ហាមួយចំនួន ការចុះជួបអាជីវករនៅបារាយណ៍ទឹកថ្លាដឹកនាំដោយលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តកាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៤ និងក៏មានការចូលរួមពីប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប ចៅសង្កាត់ទឹកវិល នាយបុស្តិ៍រដ្ឋបាលសង្កាត់ទឹកវិល មន្ត្រីនគរបាលការពារបេតិកភ័ណ្ឌ មន្ត្រីអាជ្ញាធរជាតិអប្សរា និងអាជីវករសរុបប្រមាណ ៣០ រូប ក្រោយពីពិភាក្សាគ្នារួច មន្រ្តីអាជ្ញាធរខេត្តបានប្រជុំនិងធ្វើការណែនាំដល់អាជីវករដូចខាងក្រោម៖



១- បញ្ឈប់នូវរាល់សកម្មភាពសួរនាំភ្ញៀវ ពាក់ព័ន្ធនឹងប្រភេទមធ្យោបាយធ្វើដំណើររបស់ភ្ញៀវ
២- អាជីវករគ្រប់រូបត្រូវបញ្ឈប់នូវរាល់សកម្មភាពដើរហៅភ្ញៀវមិនរៀបរយនៅតាមផ្លូវ ការចូលតូបណាមួយជាជម្រើសរបស់ភ្ញៀវ
៣- បញ្ឈប់សកម្មភាពកាក់សួរនាំភ្ញៀវនៅលើចំណុចចំណោតឡើងលើខ្នងបារាយណ៍ ដែលជាសកម្មភាពអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ
៤- ត្រូវពង្រឹងបន្ថែមនូវសេវាកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការរៀបចំអនាម័យនៅកន្លែងអង្គុយបរិភោគអាហារនិងពិសេសត្រូវពង្រឹងគុណភាព រសជាតិ និងអនាម័យម្ហូបអាហាររបស់ខ្លួន។
៥-ក្រោយពីបានស្តាប់ការពន្យល់ណែនាំរួចមក បងប្អូនអាជីវករប្តេជ្ញានឹងចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមកែលំអរសេវាកម្មទទួលភ្ញៀវនៅតំបន់បារាយណ៍ទឹកថ្លាឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានការពេញចិត្តពីភ្ញៀវទេសចរ។ ក្នុងនាមអាជ្ញាធរខត្ត ក៏ស្នេីដល់បងប្អូនអាជីវករទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកេីតមានឡេីង ដេីម្បីរួមគ្នាលេីកស្ទួយវិស័យទេចរណ៍។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានអំពីបញ្ហាដែលកេីតឡេីងនៅតំបន់ទេសចរណ៍បាយរាយទឹកថ្លានេះ និងតែងតែជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងដំណើរកំសាន្តរបស់ខ្លួន។

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ