Connect with us

សេដ្ឋកិច្ច

កសិដ្ឋានដូងក្រអូបមួយ អាចផលិតដូងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានជិត១ម៉ឺនផ្លែ ត្រឹមរយៈពេល១ខែ

បានផុស

នៅ

កសិដ្ឋានដាំដូងក្រអូបមួយ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អាចផលិតដូងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានជិត១ម៉ឺនផ្លែ ដោយគិតត្រឹមរយៈពេល១ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាម្ចាស់ចម្ការដូងក្រអូប «Darling Farm» កញ្ញា កេង សុចិន្តា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានដាំដូងក្រអូបរបស់កញ្ញា អាចមានសមត្ថភាពផលិតដូង និងកែច្នៃដូងក្រអូបសម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា បានប្រមាណជិត១ម៉ឺនផ្លែ ដោយគិតត្រឹមរយៈពេល១ខែ ប៉ុណ្ណោះ។

កញ្ញា បន្តថា បើគិតពីតម្រូវការទីផ្សារដូងក្រអូបក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នវិញ ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារហាក់នៅមានការខ្វះខាតនៅឡើយ ពោលគឺការផលិតមិនអាចគ្រាប់គ្រាន់សម្រាប់អ្នកបរិភោគប្រចាំថ្ងៃ ហេតុនេះហើយទើបពេលខ្លះអាចមានការនាំចូលដូងក្រអូបមកពីក្រៅប្រទេស ផងដែរ។

បើក្រឡេកមកមើលការដាំដូង និងការកែច្នៃដូងក្រអូបនៅក្នុងកសិដ្ឋានរបស់ចិន្ដា នាពេលបច្ចុប្បន្ននេះ កញ្ញាកំពុងតែគ្រោងនឹងពង្រីកផ្ទៃដីចម្ការឱ្យបានកាន់តែធំជាងមុន​ ខណៈផ្ទៃដីដាំដុះដូងក្រអូប បច្ចុប្បន្នមានទំហំ ៥ ហិកតា។ ចំណែកបរិមាណនៃការផ្គត់ផ្គង់ក្នុងមួយខែចំនួន ៥ពាន់ ទៅ ៦ពាន់ផ្លែ និងចែកចាយទៅផ្សារទំនើបម៉ាក្រូបាន ៤ ដង ក្នុងមួយខែ។

ក្រៅពីនេះ ផ្លែដូងក្រអូប ដែលមិនទាន់បានវេចខ្ចប់រួច អាចមានតម្លៃ ១ ៥០០ រៀល ក្នុងមួយផ្លែ។ កញ្ញា បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កញ្ញាក៏មានគម្រោងសហការជាមួយកសិករដទៃទៀត ក្នុងការដាំដូងក្រអូបឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាអាចផលិតដូងដែលមានស្ដង់ដាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រួមចំណែកកាត់បន្ថយការនាំចូលពីក្រៅប្រទេស ផងដែរ។

កញ្ញា សុចិន្តា បានបន្ថែមទៀតថា ទាក់ទងនឹងការដាំដូងក្រអូបនេះដែរ កសិដ្ឋានរបស់កញ្ញាបាននឹងកំពុងបង្កើតកន្លែងកែច្នៃដូងថ្មីបន្ថែម ជាក់ស្ដែងកសិដ្ឋានបច្ចុប្បន្នអាចមានលទ្ធភាពកែច្នៃដូងក្រអូបទាំងនេះ ចេញជា៤ប្រភេទ ក្នុងនោះមាន៖ ដូងចិតស្អាត ដូងរលីង ដូងក្រអូប និងដូងដុត សម្រាប់ចែកចាយដាក់លក់ក្នុងផ្សារទំនើប និងប​ណ្ដាម៉ាតផ្សេងៗ ក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម កាលពីពេលកន្លងទៅ បានប្រកាសដល់ម្ចាស់ចម្ការដូង សហ​គមន៍​កសិកម្ម ដូងក្រអូប ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបាននាំចេញផ្លែដូងស្រស់ទៅទីផ្សារប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញា​ ឆ្នាំ២០២៣ បញ្ជាក់ថា ពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅ ក៏បានលើកឡើងដែរថា នៅពេលសម្រេចបាន ពិធីសារនេះហើយ ក្រសួងកសិកម្ម ត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។

បើតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៣ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម