សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ
កសិដ្ឋានចិញ្ចឹមសត្វគោ ពពែ ជ្រូក មាន់ទា និងដាំដំណាំចម្រុះមួយ ស្ថិតនៅខេត្តបាត់ដំបង ជ្រើសរើសការចិញ្ចឹមសត្វ និងដាំដំណាំចម្រុះ ដើម្បីងាយស្រួលរក្សាលំនឹងផ្នែកទីផ្សារ។

លោក ប៊ុនលុច ពេត្រុស អ្នកគ្រប់គ្រងទូទៅ នៃកសិដ្ឋានមនោរម្យ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោកបានចាប់ផ្ដើមឡើងមកតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
ការបើកដំណើរកសិដ្ឋានដំបូង លោក ពេត្រុស ថា កសិដ្ឋានគ្រាន់ដាំដំណាំចម្រុះតែប៉ុណ្ណោះ តែចូលមកដល់ឆ្នាំ២០១៥ ទើបកសិដ្ឋានបានដាក់ពូជគោ ជ្រូក មាន់ទា និងពពែ ក្នុងមួយមុខ៣០០ក្បាល ដើម្បីធ្វើពូជ ខណៈចំណី និងអាហារូបត្ថម្ភរបស់សត្វទាំងនេះ ក៏បានមកពីដំណាដែលដាំបានក្នុងកសិដ្ឋានផ្ទាល់ផងដែរ។

អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ដែរថា «មូលហេតុដែលកសិដ្ឋានជ្រើសរើសការចិញ្ចឹមសត្វ និងដាំដំណាំចម្រុះ ទាំងអស់នេះ ក៏ព្រោះកត្តា៣ធំៗ ទី១ កត្តាទីផ្សារ ពិសេសគឺការប្រែប្រួលនៃតម្លៃ ទី២ ទុកជាម្ហូបអាហារសម្រាប់កម្មករដែលបម្រើការក្នុងកសិដ្ឋានផ្ទាល់ ដោយពុំចាំចាច់ទិញពីខាងក្រៅ ខណៈកសិដ្ឋានមានចម្ងាយឆ្ងាយពីទីប្រជុំជន ចំណែកទី៣នោះគឺ ងាយស្រួលក្នុងការលក់ចេញទៅកាន់ទីផ្សារ ប្រសិនបើគោធ្លាក់ថ្លៃ យើងនៅមានជ្រូក មាន់ទា និងពពែ គ្រាន់លក់បានតម្លៃទប់ទល់នឹងការចំណាយទូទៅក្នុងកសិដ្ឋានផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅ ក្នុងកសិដ្ឋានមនោរម្យ។


លោក ប៊ុនលុច ពេត្រុស បានឱ្យដឹងទៀតដែរថា ទាក់ទងនឹងការចិញ្ចឹមសត្វក្នុងកសិដ្ឋានផ្ទាល់ មានលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយសារតែកសិដ្ឋានអាចផលិតចំណីបានដោយខ្លួនឯង ជាក់ស្ដែង កសិដ្ឋានមានពោត ដំឡូងមី និងខ្នុរ សម្រាប់ទុកធ្វើចំណីសត្វ ប្រសិនបើដំណាំមួយណាដែលពុំសូវមានទីផ្សារ។
ក្រៅពីនេះ កសិដ្ឋានក៏អាចប្រមូលយកលាមកគោ ជ្រូក មាន់ទា និងពពែ មកធ្វើជាជីសម្រាប់ដំាដំណាំផ្សេងៗ ដោយមិនចាំចាច់ទិញជី និងចំណាយថ្លៃជី ក្នុងការដាំដំណាំទាំងអស់នេះ នោះឡើយ។



កសិដ្ឋានមនោរម្យ ជាកសិដ្ឋានចិញ្ចឹមគោ ជ្រូក មាន់ទា និងដាំដំណាំចម្រុះមួយ ដែលស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីសរុបប្រមាណ ៣៥០ហិកតា និងមានកម្មករបម្រើការក្នុងកសិដ្ឋានផ្ទាល់ ប្រមាណជាង ៧០នាក់៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


