ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំមាតាបិតារៀបចំវេចខ្ចប់អាហារពីផ្ទះឱ្យកូនៗ ចៀសវាងការទិញចំណី ភេសជ្ជៈប៉ះពាល់សុខភាព
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ពិភាក្សាជាមួយមាតាបិតា អ្នកអាណាព្យាបាល ដើម្បីរៀបចំវេចខ្ចប់អាហារពេលព្រឹក ថ្ងៃត្រង់ ឬអាហារសម្រន់ពីផ្ទះឱ្យកូនៗ ចៀសវាងការទិញចំណី ភេសជ្ជៈ ដែលប៉ះពាល់សុខភាព ទាំងនៅក្នុង និងក្រៅសាលារៀន។

នៅក្នុងសេចក្ដីណែនាំស្ដីពីការប្រព្រឹត្តិទៅ នៃដំណើរការសិក្សាសម្រាប់កម្រិតបឋមសិក្សាឆ្នាំ ២០២៤-២០២៥ ក្រសួងអប់រំ ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ធ្វើការណែនាំដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាប្រចាំ អំពីប្រភេទអាហារទ្រទ្រង់ សាងសង់ និងការពារ ដើម្បីកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់កុមារ។
ជាមួយគ្នានេះដែរ គណៈគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការសុខភាព ត្រូវត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យលក់ភេសជ្ជៈ និងចំណីហាមឃាត់ ព្រមទាំងការលក់ដូរប្រដាប់ប្រដាលេង (តុក្កតា ឬ របស់លេងផ្សេងៗ) ក្នុងសាលារៀន ជាដាច់ខាត។

ជាងនេះទៀត គណៈគ្រប់គ្រងសាលារៀន ត្រូវបង្កើតទម្លាប់អនាម័យបែបថ្មីនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយអនុវត្តតាម“គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩” ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០។
លើសពីនេះទៀត ក្រសួងអប់រំ ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ ត្រូវសហការជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីផ្តល់ថ្នាំទម្លាក់ព្រូន ទៀងទាត់ ពិនិត្យសុខភាពសិស្ស-គ្រូ ១-២ ដង/ឆ្នាំ ពិនិត្យភ្នែក ត្រចៀក ដើម្បីរកបញ្ហាខ្សោយគំហើញ និងខ្សោយស្តាប់ជាដើម។

បើរកឃើញថា សិស្សខ្សោយគំហើញ ឬខ្សោយស្តាប់ ត្រូវពិភាក្សាជាមួយ មាតាបិតា អ្នកអាណាព្យាបាល ដើម្បីបញ្ជូនទៅរកគ្រូពេទ្យជំនាញ និងទិញឧបករណ៍ជំនួយឱ្យសិស្សដែលមានតម្រូវការ៕
អត្ថបទ ៖ សំអឿន



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


