ព័ត៌មានអន្ដរជាតិ
លោក គីម៖ នុយក្លេអ៊ែរអាមេរិកជាការគំរាមកំហែង ឯមីស៊ីលកូរ៉េខាងជើងជាការការពារជាតិ
បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី២៣ខែតុលា លោក គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានមីស៊ីល និងពិនិត្យមើលការត្រៀមខ្លួន «សម្រាប់សកម្មភាពនៃការរារាំងជាយុទ្ធសាស្ត្រ» ហើយបានលើកឡើងថា សមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺជាការគំរាមកំហែង។

មេដឹកនាំកូរ៉េខាងជើង បាននិយាយថា មធ្យោបាយនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង និងការគំរាមកំហែងរយៈពេលវែង។ លោកបន្តថា ក្រុងព្យុងយ៉ាងត្រូវមានគោលជំហរប្រឆាំង «ដោយហ្មត់ចត់ និងតឹងរឹង» ទៅនឹងកងកម្លាំងនុយក្លេអ៊ែររបស់អាមេរិក។
ទន្ទឹមនោះ លោក គីម ក៏បានជំរុញឲ្យធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាមួយមីស៊ីលយុទ្ធសាស្ត្រនាពេលអនាគត ដោយហៅវាថាជា «គោលការណ៍សំខាន់នៃយុទ្ធសាស្ត្រសម្រាប់កសាងការការពារជាតិ»។
នៅក្នុងទស្សនកិច្ចនេះ លោក គីម ត្រូវបានអមដំណើរដោយ អ្នកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក និងលោក Kim Jong-sik ដែលជាអនុប្រធានទីមួយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចនៃប្រទេសកូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


