ព័ត៌មានអន្ដរជាតិ
កុមារ១៣នាក់ ត្រូវរន្ទះបាញ់ស្លាប់ ពេលធ្វើពិធីអធិស្ឋានទាំងមេឃភ្លៀង នៅប្រទេស អ៊ូហ្គង់ដា
តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤, កុមារចំនួន១៣នាក់និងមនុស្សធំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ពេលធ្វើពិធីអធិស្ឋាននៅជំរំជនភៀសខ្លួនមួយ ក្នុងប្រទេសអ៊ូហ្គង់ដា។

ឧបទ្ទវហេតុនេះ កើតឡើងនៅជំរំ Palabek ភាគពាយព្យប្រទេស ខណៈមេឃកំពុងភ្លៀងនិងមានផ្លេកបន្ទោរ ហើយក្រៅពីអ្នកស្លាប់ ក៏មានមនុស្សរងរបួស៣៤នាក់ផ្សេងទៀតផងដែរ។
ជំរំ Palabek គឺមានជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៨០ ០០០នាក់ ដែលភាគច្រើន គឺរត់គេចមកពីប្រទេសស៊ូដង់ខាងត្បូងដែលនៅជាប់នោះ។
យ៉ាងណាក្តីលោក Kituuma Rusoke អ្នកនាំពាក្យប៉ូលិសអ៊ូហ្គង់ដា មិនបង្ហាញថាតើកុមារដែលស្លាប់ទាំង១៣នាក់ មានអាយុប៉ុន្មានខ្លះនោះទេ គ្រាន់តែអះអាងថា មនុស្សធំម្នាក់ដែលបាត់បង់ជីវិត គឺមានអាយុ២១ឆ្នាំ។
សូមបញ្ជាក់ថា ហេតុការណ៍រន្ទះបាញ់សម្លាប់កុមារនៅប្រទេសអ៊ូហ្គង់ដា ក៏ធ្លាប់កើតឡើងផងដែរកាលពី៤ឆ្នាំមុន ដោយពេលនោះ បានឆក់យកជីវិតកុមារចំនួន១០នាក់ក្នុងទីក្រុង Arua ខណៈពួកគេកំពុងលេងបាល់ទាត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ពេលកំពុងភ្ជួរស្រែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


