ព័ត៌មានអន្ដរជាតិ
ប្រទេសអូហ្គង់ដា ប្រកាសបញ្ជូនទ័ព ១០ម៉ឺននាក់ទៅជួយអ៊ីស្រាអែល ការពារខ្លួនពីអ៊ីរ៉ង់
ប្រទេសអូហ្គង់ដា នៅទ្វីបអាហ្វ្រិក កំពុងរុញសភាពការណ៍មជ្ឈិមបូព៌ាឲ្យកាន់តែក្តៅហើយ ដោយមេទ័ពប្រទេសនេះ ប្រកាសថា ខ្លួននឹងបញ្ជូនទ័ព១០ម៉ឺននាក់ទៅជួយអ៊ីស្រាអែលដើម្បីការពារខ្លួន និងអះអាងថា យុវជនស្រេកឃ្លានសង្គ្រាមប្រហែល ៥០ម៉ឺននាក់នឹងចូលលុកលុយទីក្រុងតេហេរ៉ង់។

មេទ័ព Muhoozi Kainerugaba បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការចល័តកងទ័ពអ៊ូហ្គង់ដា ១០០ ០០០ នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រោមការបញ្ជាផ្ទាល់របស់ខ្ញុំ ដើម្បីការពារទឹកដីដ៏វិសុទ្ធ ដែលជាទឹកដីរបស់ព្រះយេស៊ូវគ្រិស្ទ ជាព្រះជាម្ចាស់របស់យើង!»។
ក្រោយមកមិនបានប៉ុន្មានផង លោក Kainerugaba បានបង្ហោះសារមួយទៀត ដោយសរសេរថា៖ «ខ្ញុំមានយុវជនស្រេកឃ្លានសង្រ្គាមប្រហែល ៥០០ ០០០ នាក់។ អ្វីដែលពួកគេចង់បានគឺមានតែលុយប៉ុណ្ណោះ។ ពួកគេនឹងកម្ទេចទីក្រុងតេហេរ៉ង់នោះដោយមិនគិតថ្លៃឡើយ»។
សាររបស់មេទ័ពរូបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញពិភពលោក ព្រោះតែការចេញមុខគាំទ្រអ៊ីស្រាអែលដោយចំហរ។
ដ្បិតគ្មានការបញ្ជាក់ច្បាស់ ប៉ុន្តែមូលហេតុនៅពីក្រោយជំហរនេះត្រូវគេមើលឃើញថា ព្រោះលោកចង់រំលឹកពីទំនាក់ទំនងជិតស្និទ្ធរវាងអ៊ូហ្គង់ដា និងអ៊ីស្រាអែល ជាពិសេសការផ្តល់តម្លៃដល់គ្រួសារលោក Netanyahu។
យ៉ាងណា អ្នកនយោបាយក្នុងស្រុកអ៊ូហ្គង់ដាខ្លះបារម្ភថា ការថ្លែងបែបនេះអាចធ្វើឲ្យប្រទេសខ្លួន ក្លាយជាគោលដៅនៃការសងសឹកពីសំណាក់អ៊ីរ៉ង់ ឬក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


