Connect with us

ព័ត៌មានជាតិ

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

បានផុស

នៅ

បុគ្គល លី សាម៉េត នៅថ្ងៃចន្ទនេះ បានចេញមកសារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយគេប្រាកដមែន»។ នៅក្នុងវីដេអូនោះ បុគ្គល លី សាម៉េត បានស្នើសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈវីដេអូ រយៈពេលជិត៦នាទី ដែលផ្សព្វផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បុគ្គល លី​ សាម៉េត សារភាពថា៖«ខ្ញុំបាទ បានយកឈ្មោះសម្ដេច(សម្ដេចតេជោ) ទៅប្រើ ដើម្បីយកលុយគេនេះ​គឺជារឿងពិត ហើយក៏មិនមែនជាលើកទី១ដែរ។ ​មិនតែប៉ុណ្ណោះ ថាថវិកា(ដែលបានមកពីឆបោក)ទាំងនោះ យកទៅជូនសម្ដេចទៀត។ នេះគឺជារឿងដែលខ្ញុំបានប្រឌិត ចេញដោយខ្លួនឯង គឺបុគ្គលខ្ញុំម្នាក់ សាងកំហុសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ។»។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៧​ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា បុគ្គល លី សាម៉េត បានយកឈ្មោះរបស់សម្ដេចទៅបោកប្រាស់ថវិកាអ្នកដទៃរាប់សិបលានដុល្លារ។  កាលណោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងយុត្តិធម៌បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹង តាមរយៈមេធាវីរបស់សម្ដេច។​ សម្ដេចស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ ភ្លាមៗ សមត្ថកិច្ច ក៏បានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត ក៏ប៉ុន្តែរកមិនឃើញបុគ្គល លី សាម៉េតឡើយ។​

តាមរយៈវីដេអូ ដែលផ្សព្វផ្សាយនាថ្ងៃទី០៤​ ខែវិច្ឆិកា នេះ បុគ្គល លី សាម៉េត បានសុំទោសសម្ដេចតេជោ​ ហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តជាច្រើនដង។ បុគ្គល លី សាម៉េត ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃថា ខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេចតេជោ នៅក្រុងតាខ្មៅ ពេលណាក៏បាន តែទាំងដែលខ្លួនមិនធ្លាប់ចូលសោះ។បុគ្គល លី សាម៉េត សារភាពថា មូលហេតុដែលខ្លួនប្រឌិតរឿងប្រាប់អ្នកដទៃថា «អាចចេញចូលគេហដ្ឋានសម្ដេចតេជោ​ពេលណា ក៏បាន» គឺព្រោះតែខ្លួនចង់បានលុយគេ។

បុគ្គល លី សាម៉េត ត្អូញត្អែរថាខ្លួនកំពុងតែមានបញ្ហាសុខភាព​ ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយកូន និងបានសុំពេលវេលាមួយរយៈខ្លី ដើម្បីសម្រាកព្យាបាលជំងឺ រួចនៅចូលខ្លួនទទួលទោសតាមផ្លូវច្បាប់។

ក្នុងស្ថានភាពលើកដៃសំពះជាប់ជានិច្ច បុគ្គល លី សាម៉េត ត្អូញត្អែរដូច្នេះ៖« សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀន  សំខាន់គឺទឹកនោមប្រៃកំពុងតែ(បណ្ដាល)ហើមខ្លួន។ ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសុំពេលវេលាបន្ដិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទតាមច្បាប់។ ពេលដែលខ្ញុំធ្វើហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំមិនរត់គេចទៅណាទេ!»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៧ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម