ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ពង្រឹងសមត្ថភាពផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍ដល់គ្រូបង្គោលចំនួន១៦រូបមកពី៧ខេត្ត
ក្រសួងទេចរណ៍ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពចំណេះដឹងបដិសណ្ឋារកិច្ចមគ្គុទ្ទេសក៏ទេសចរណ៍ដល់មន្រ្តីគ្រូបង្គោលចំនួន១៦នាក់នៅភូមិសាស្រ្តខេត្តកោះកុង ខណៈពួកគេមកពីបណ្តាខេត្តចំនួន៧នៃប្រទេសកម្ពុជា។

មន្រ្តីជាគ្រូបង្គោលចំនួន១៦នាក់ មកពីខេត្តពោធិត៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង កំពុងត្រូវចូលវគ្គសិក្សាពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍នៅក្នុងមូលដ្ឋានខេត្តកោះកុង។
លោក ជួប រតនា ប្រធាននាយកដ្ឋានផ្នែកការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍ដល់សហគមន៍ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមគ្គុទ្ទេសក៏ទេសចរណ៍ក្នុងវិស័យទេសចរណ៍ប្រកបដោយសមត្ថភាព និងគុណភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្នុងឧស្សាហកម្មទេសចរណ៍។

លោក ជួប រតនា គូសបញ្ជាក់ទៀតថា គ្រូបង្គោលចំនួន១៦នាក់ នឹងទទួលចំណេះដឹងសមត្ថភាពកាន់តែច្បាស់លាស់លើការផ្តល់សេវាកម្មមគ្គុទ្ទេសក៏ទេសចរណ៍ទីប្រជុំជន ឬនៅតាមសហគមន៍អេកូទេសចរណ៍កម្សាន្តគោលដៅក្នុងខេត្តរបស់ខ្លួន។ ដូច្នេះពួកគាត់ ចាំបាច់ត្រូវតែទទួលបានចំណេះដឹងថ្មីបន្ថែមសម្រាប់ប្រសិទ្ធភាពការងារ និងដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៅកម្ពុជា។

ក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាការងារអទិភាពដ៏សំខាន់សម្រាប់ក្រសួងទេសចរណ៍ក្នុងការឆ្លើយតបទៅនឹងការដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្ត ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នទេសចរណ៍ ដោយត្រូវឈរលើមូលដ្ឋានទាមទារឱ្យមានការគិតគូរខ្ពស់ ជាពិសេសស្របតាមផែនការ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ។

ទាក់ទិនបញ្ហាទេសចរណ៍នេះដែរ ត្រូវបានលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង យល់ថា ជាសកម្មភាពដ៏វិសេសវិសាលចំពោះកិច្ចចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យរីកចម្រើនឡើងវិញ ព្រមទាំងការពារបេតិកភណ្ឌ វប្បធម៌ ធនធានធម្មជាតិ និងបង្កើនឱកាសការងារសេដ្ឋកិច្ចចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តនីមួយៗផងដែរ។

លោកអភិបាលរងខេត្តកោះកុង បន្តថា គ្រូបង្គោលនៅខេត្តកោះកុង ក៏ដូចជាខេត្តចំនួន៦ផ្សេងទៀតដែលមានវត្តមានចូលរួមវគ្គសិក្សានេះ នឹងស្វែងយល់កត្តាភូមិសាស្រ្ត ឬតំបន់ប្រវត្តិសាស្រ្ត សម្រាប់ជាទុនពុទ្ធិបទពិសោធន៍ថ្មីបន្ថែមលើអាជីពផ្នែកផ្តល់សេវាកម្មទេសចរណ៍នៅតាមរមណីយដ្ឋាន ភោគជនីយដ្ឋាន ឬរីស៊តនានា ដើម្បីបង្កើនភាពទាក់ទាញកំណើនភ្ញៀវទេសចរ និងផ្សព្វផ្សាយពីសក្តានុពលអ្វីដែលខេត្តនីមួយកំពុងមាន៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


