សន្តិសុខសង្គម
មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់វាយអ្នកកាសែត២នាក់ឲ្យរបួស និងខូចខាតទ្រព្យសម្បត្តិ ខណៈកំពុងចុះយកព័ត៌មាន
នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ បានវាយអ្នកកាសែតចំនួន២នាក់បណ្ដាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ ខណៈកំពុងចុះយកព័ត៌មានករណីចូលចូលគាស់សារមន្ទីរ យកទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបង្កឡើងដោយបុរសស្លៀកស៊ីវីលចំនួន២នាក់បានវាយទៅលើអ្នកសារព័ត៌មានដែលកំពុងផ្សាយករណីចោរចូលគាស់ទ្វារបម្រុងចូលលួច នៅក្រោយសារមន្ទីរ ប៉ុន្តែ ដោយសន្តិសុខ ឃើញទាន់ក៏ចាប់បាន។ ប្រភពបានបន្ថែមថា ខណ:លោកសុខ សំអុល និងលោកធារ៉ា ហង្សតូច កំពុងយកព័ត៌មាន ស្រាប់តែបុរស២នាក់ខាងលើបានវាយលោកសុខ សំអុល និងលោកធារ៉ា ហង្សតូច បណ្ដាលឲ្យរងរបួសតែម្ដង។

នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកកាសែតដែលរងអំពើហិង្សា បានទៅដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងក្រុមជនបង្កនៅទីបញ្ជាការកងរាជអាវុធខេត្តសៀមរាប។ អ្នកសារព័ត៌មាន ដែលរងអំពើហិង្សា សង្ឃឹមថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជួយចាត់វិធានការក្រុមជនបង្ក ដើម្បីអនុវត្តតាមផ្លូវច្បាប់។ បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងសួរនាំជនរងគ្រោះ និងមន្ត្រីអាវុធហត្ថខេត្តសៀមរាប ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕


ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


