ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ណែនាំគ្លីនិកឯកជនដែលមានសេវាសម្រាលកូនត្រូវមានកញ្ចប់សេវាសង្គ្រោះបន្ទាន់
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់គ្លីនិកសេវាឯកជនដែលមានសេវាសម្រាលកូន
សុំឱ្យរៀបចំកន្លែងឱ្យបានត្រឹមត្រូវ និងមានកញ្ចប់សេវាសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងឱ្យបានទាន់ពេលវេលា ព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។

ថ្លែងបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី” នៅព្រឹកថ្ងៃទី២២វិច្ឆិកា លោករដ្ឋមន្ត្រីបានលើកឡើងថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តីពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»។
លោករដ្ឋមន្ត្រីបានណែនាំដល់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ
និងត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។ អ្នកផ្តល់សេវាទាំងអស់ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវដោយត្រូវមានបញ្ជិកាឱ្យបានត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និងឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បីស្វែងយល់ជាមួយគ្នា ធ្វើការជាមួយគ្នាប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។ ចំណែកនៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូនសុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មានកញ្ចប់សេវាសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលាព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជារួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជនក្នុងនោះត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោលការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ
និងការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


