ព័ត៌មានជាតិ
ខេត្តតាកែវប្រកាសផ្លាស់ប្តូរអភិបាលស្រុកចំនួន២
រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកចំនួន២ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីនេះចូលរួមជាអធិបតីដោយលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីនៃមន្ទីរចំណុះរដ្ឋបាលខេត្តជាច្រេីនរូបផងដែរ។ ក្នុងពិធីប្រកាសនេះដែរពេលព្រឹក ប្រកាសលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ទៅទទួលតួនាទីថ្មី ជាអភិបាលស្រុកសំរោង ដោយឡែកពេលរសៀលថ្ងៃខែឆ្នាំដដែលលោក កេត ម៉ៅ អភិបាលស្រុកសំរោង ត្រូវបានផ្ទេរទៅជាអភិបាលស្រុកត្រាំកក់វិញ។
សូមបញ្ជាក់ដែរថា បេីយោងតាមអនុក្រឹត្យលេខ ១១០៩ អនុក្រ.តត ស្ដីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ត្រូវបានផ្ទេរភារកិច្ច លោក កៅ វគ្គសែល ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពី អភិបាលស្រុកត្រាំកក់ ឱ្យកាន់មុខតំណែងជា អភិបាលស្រុកសំរោង ថ្មី និងលោក កេត ម៉ៅ ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលស្រុកសំរោង ឱ្យកាន់មុខតំណែង ជា អភិបាលស្រុកត្រាំកក់៕
អត្ថបទ៖ វីរ:







-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


