Connect with us

សន្តិសុខសង្គម

ឆ្នាំ២០២៤ ស្នងការខេត្តក្រចេះបង្ក្រាបករណី​ជួញដូរ ចែកចាយ ប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣ លើក

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញបានបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៦៣ លើក លើ ១០៨ ករណី បើប្រៀបធៀបនឹងឆ្នាំ​២០២៣ កើនឡើងចំនួន ៥៥ លើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះចាប់យកវត្ថុតាងថ្នាំញៀននប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២,៣១៤.១៦ក្រាម និង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (WY) – កញ្ឆាក្រៀម កញ្ឆាស្រស់-គ្រាប់ពូជ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំពោះមុខសញ្ញា និងវត្ថុតាងទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។

ចំពោះការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ស្នងការនគរបាលខេត្តក្រចេះ​បានបញ្ជាក់ថា បានចុះបង្ក្រាបចំនួន ៤៤ លើក ឃាត់ខ្លួន ១៥៧ នាក់ ស្រី ១នាក់។ ក្មេងទំនើងមាន ៣៧ ករណី បានធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងបានឲ្យអាណាព្យាបាលយកទៅអប់រំបន្តចំនួន ១២៣ នាក់/ស្រី ០១​នាក់​។ ចំណែកឯក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ០៧លើក ឃាត់ខ្លួនចំនួន ៣៤ នាក់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម