ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ស្នើ គណៈចលនាមហាជនទូទាំងប្រទេស បន្តចុះជួយដោះស្រាយរាល់ទុក្ខលំបាកពលរដ្ឋតាមមូលដ្ឋាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានស្នើឲ្យក្រុមការងារទាំងអស់របស់គណៈចលនាមហាជនទូទាំងប្រទេសបន្តចុះជួយដោះស្រាយនូវរាល់ទុក្ខលំបាកពលរដ្ឋផ្ទាល់តាមមូលដ្ឋានរៀងៗខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីភាពកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ១៤ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ អស់លោកលោកស្រីក្រុមការងារទាំងអស់ ពិសេសដែលបានបំពេញការងារយ៉ាងសកម្មក្នុងពេលកន្លងមក ពិសេស ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃគណៈចលនាមហាជន បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារដ៏លំអិតក្នុងរយៈពេល ១ ឆ្នាំ កន្លងមក។

ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីបន្តការងារចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋដែលរងផលប៉ះពាល់ និងការធ្វើសកម្មភាពសប្បុរសធម៌នានាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់លើពលរដ្ឋក្នុងពេលជួបគ្រាលំបាក ស្របតាមស្មារតីរបស់គណបក្សប្រជាជនកម្ពុជា “គណបក្សប្រជាជនមានឫសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន”ជាកត្តាចាំបាច់បំផុតដែលត្រូវបន្តអនុវត្តជារៀងរហូត៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?