ព័ត៌មានជាតិ
ជិះទូកអ្នកនេសាទពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតចំណាយពេលតែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាមសហគមន៍
កំពត ៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤នេះលោក កើត ម៉ាត់ត្រហេត មន្ត្រីគ្រប់គ្រងថ្នាក់តំបន់ឆ្នេរបានឱ្យដឹងថា អ្នកទេសចរណ៍កាន់តែងាយស្រួលសម្រាប់អ្នកទេសចរណ៍អាចជិះទូកប្រជាសហគមន៍នេសាទ ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កម្សាន្តតាមព្រៃកោងកាង និងទស្សនាសកម្មភាពនេសាទរបស់អ្នកនេសាទ តាមបណ្តាសហគមន៍នេសាទនានានៅខេត្តកំពត។

ការធ្វើដំណើរពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មកកម្សាន្តលេងនៅទីតាំងសហគមន៍ អ្នកទេសចរប្រើពេលតែ២០ ទៅ ៣០នាទីប៉ុណ្ណោះ។

លោក កើត ម៉ាត់ត្រហេត មន្រ្តីគ្រប់គ្រងគម្រោងថ្នាក់តំបន់ឆ្នេររបស់អង្គការអេដអេអាក់ស្យុង(AEA) បានបញ្ជាក់ថា ដោយមើលឃើញពីឱកាសសាងផលប្រយោជន៍ដល់ប្រជាសហគមន៍ យើងបានបង្កើតសេវាដឹកជញ្ជូនអ្នកទេសចរ ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាន់សហគមន៍នេសាទត្រពាំងសង្កែ និងសហគមន៍នេសាទកំពង់សាគ្គី អ្នកទេសចរចំណាយពេលតិច អាចទស្សនាសម្រស់ព្រៃកោងកាង ជីវភាពអ្នកនេសាទដោយផ្ទាល់ជាដើម។

ការធ្វើដំណើរតម្រូវឱ្យអ្នកទេសចរទិញសំបុត្រនៅមជ្ឈមណ្ឌលទេសចរណ៍ខេត្តកំពត ហើយថវិកាទាំងនោះ សម្រាប់យកទៅគាំទ្រសកម្មភាពនានារបស់បណ្តាសហគមន៍ទាំងនោះ។

លោកបន្តថា សកម្មភាពកម្សាន្តបែបសមុទ្រមួយនេះ អ្នកទេសចរគួតែមកសាកល្បងអោយបានម្តង ក្នុងការដំណើរកម្សាន្តរបស់ខ្លួន ហើយតាមរយៈសកម្មភាពកម្សាន្តបែបនេះ ពិតជាបានជួយចូលរួមចំណែកដល់បងប្អូនអ្នកនេសាទរបស់ឱ្យមានចំណូលបន្ថែមជូនអ្នកនេសាទផង និងចូលរួមបន្ថែមគម្របព្រៃកោងកាងអោយកាន់តែច្រើនឡើងថែមទៀត៕
ដោយ ៖ សឹង រ៉ាត់









-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី