ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង
ក្រសួងអប់រំ យុវជននិងកីឡា បានអះអាងថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជំនួសគ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនថ្នាក់ពីរវេន និងគ្រូបង្រៀនថ្នាក់គួបមិនមានផលប៉ះពាល់លើបន្ទុកថវិកានោះទេ ប៉ុន្តែនឹងជួយពង្រឹងគុណភាពគ្រូបង្រៀនការបង្រៀន និងជាការផ្តល់ឱកាសការងារថ្មីដល់យុវជន ជាង១ម៉ឺនកន្លែងថែមទៀត។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ បានណែនាំឱ្យ ដោះស្រាយករណីគ្រូបង្រៀនជាប់កិច្ចសន្យា ដូចជា ការកំណត់សុពលភាពកិច្ចសន្យាសម្រាប់រយៈពេល ២ឆ្នាំ ,ពិនិត្យលទ្ធភាព លើការផ្តល់ក្របខ័ណ្ឌដល់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ,ការកែលម្អប្រព័ន្ធជ្រើសរើសនិងបណ្តុះបណ្តាលគ្រូបង្រៀន និងការផ្តល់ក្របខ័ណ្ឌមន្ត្រីរាជការដល់គ្រូបង្រៀនជាប់កិច្ចសន្យានៅបឋមសិក្សា គួរអនុវត្តផ្អែកលើគោលការណ៍ តម្រូវការគ្រូបង្រៀន អតីតភាពការងារបង្រៀន និងមានឥរិយាបថល្អ និងមិនប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈព្រមទាំងបានបំពេញល័ក្ខខ័ណ្ឌគរុកោសល្យស្របតាមគោលការណ៍កំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងសម្រេចចំពោះវិធានការដើម្បីរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ កាលពីថ្ងៃទី៧ មិថុនា នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្រសួងអប់រំ បានលើកឡើងថាការកែទម្រង់វិធីសាស្ត្រនៃការជ្រើសរើស និងបណ្តុះបណ្តាលសិស្ស និស្សិត នៅតាមសាលាគរុកោសល្យ ដើម្បីឱ្យសិស្ស និស្សិតបានបំពេញគុណវុឌ្ឍិជាជាគ្រូបង្រៀនពេញលក្ខណៈក្នុងការជ្រើសរើសឱ្យចូលបង្រៀនជាវិធីសាស្ត្រកសាងជាមុននូវធនធានមនុស្សមានលក្ខណៈសម្បត្តិជាគ្រូបង្រៀនដែលអាចឆ្លើយតបយ៉ាងប្រសើរចំពោះតម្រូវការនៃការជ្រើសរើសគ្រូបង្រៀន។

ទន្ទឹមនេះ ការប្រើប្រាស់ថវិកាសម្រាប់គាំទ្រការជ្រើសរើសនិងការបណ្តុះបណ្តាលក៏នឹងមានប្រសិទ្ធភាពប្រសើរជាងមុន។ ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀននៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈការរៀបចំ និងកំណត់គុណវុឌ្ឍិគ្រូបង្រៀនឱ្យបានសមស្រប ពិតជាចាំបាច់ប្រព័ន្ធទទួលស្គាល់គុណវុឌ្ឍិជាគ្រូបង្រៀនចំណេះដឹងទូទៅ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអាជីពជាគ្រូបង្រៀន (ទាំងជាគ្រូបង្រៀនក្របខ័ណ្ឌនិងមិនមែនក្របខ័ណ្ឌ) ចាប់ពីដំណាក់កាលនៃការជ្រើសរើស និងការអភិវឌ្ឍសមត្ថភាពជាប្រចាំដោយផ្អែកលើគោលការណ៍នៃការរៀបចំ និងកំណត់គុណវុឌ្ឍិគ្រូបង្រៀនចំណេះដឹងទូទៅ។ ខណៈបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យអំពីការកំណត់គុណវុឌ្ឍិគ្រូបង្រៀនចំណេះដឹងទូទៅដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


