Connect with us

នយោបាយ

សម្ដេចតេជោ បញ្ជាក់ថា ការកែសម្រួលមិនមែនជាការដកទ័ពទេ ឯការប្តឹងទៅICJ គឺប្តឹងដដែល

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​សម្រេច​កែសម្រួលកម្លាំង​ក្នុងដី​របស់​ខ្លួន ​មិនមែនជា​ការ​ដក​ទ័ព​ចេញពី​តំបន់​ជម្លោះ​ជាមួយថៃ​នោះទេ។ ការបញ្ជាក់នេះ គឺ​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា ​និង​ថៃបាន​សម្រេច​កែសម្រួល​កង​ទ័ពនៅ​កន្លែងមាន​ជម្លោះរៀងខ្លួន​នៅ​ថ្ងៃទី៨ ខែមិថុនានេះ។ ជាមួយនឹងបញ្ជាក់បែបនេះ សម្តេចតេជោ ក៏បានអះអាងថា បើទោះកម្ពុជា-ថៃសម្រួលកងទ័ព ប៉ុន្តែ ការបប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺនៅតែប្តឹងដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈការ​ឆ្លើយតប​ក្នុង​ comment នៅយប់​ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន។ ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើងតែពេលនេះដេកក្បាលទៅកើតវិញ»។

ជាមួយនឹងការពន្យល់ និងបកស្រាយបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងអ្នកខមិនផងដែរពាក់ព័ន្ធនឹងដំណើរការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឱ្យដោះស្រាយបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣។ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «រឿងប្តឹងទៅicjមិនប្រែប្រួលទេ»

ការបញ្ជាក់របស់សម្ដេចតេជោ គឺ​បន្ទាប់ពីមេបញ្ជាការទ័ពថៃ និងកម្ពុជាបាន​សម្រេចឱ្យ​ទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង​ និងប្រឈមមុខគ្នានៅតាមព្រំដែន។ ប៉ុន្តែ សារព័ត៌មាន​ប្រទេស​ថៃមួយ​ចំនួននៅ​យប់ថ្ងៃទី៨ ខែមិថុនានេះ បាន​ចុះផ្សាយបែបកេងចំណេញ​ថា​ កម្ពុជាបានដក​ទ័ព​ចេញពីទី​តាំង​មាន​ជម្លោះ​នៅ​ល្ងាច​ថ្ងៃទី៨ ខែមិថុនានេះ ទោះជាយ៉ាងណាអ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានច្រានចោលនឹងបញ្ជាក់ថា ការកែសម្រួលនេះ មិនមែនជាការ​ដក​ទ័ពពីតំបន់មានជម្លោះនោះទេ។ លោកថា៖ «អត់ទេ! យើងអត់មានដកថយទេ!»។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អះអាង​នៅ​លើ​បណ្ដាញ​សង្គមលោកស្រីថា ការសម្រេច​កែសម្រួលកងទ័ពដោយ​កម្ពុជា និងថៃនេះ គឺ​ដើម្បី​កាត់​បន្ថយ​ភាពតាន​តឹង ហើយ​​នឹងពង្រឹង​កិច្ចសហប្រតិបត្តិការតាម​រយៈ​យន្តការ​របស់JBC នៅ​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៥ ដែលធ្វ់ើឡើងនៅរាជធានីភ្នំពេញ។ លោកស្រីបន្ថែមថា៖ «ការ​ពិភាក្សា​នៅ​គ្រប់​កម្រិត នឹងបន្តដើម្បីធ្វើឱ្យទំនាក់ទំនង​រវាងប្រទេសទាំង​ពីរត្រឡប់​ទៅ​សភាពធម្មតា​វិញយ៉ាងឆាប់​រហ័ស»។

គួរឱ្យ​ដឹង​ថា កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​នៅ​តំបន់​ចំនួន​៤ ​រួមមាន តំបន់​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់​មុំ​បី​ ដែលស្ថិត​ក្នុង​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ។ ​ករណី​ជម្លោះ​នៅ​តំបន់​ទាំង​៤នេះ​ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា​ប្ដឹង​ទៅកាន់​តុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ​ដើម្បី​បញ្ជប់​ជម្លោះដ៏រ៉ាំរ៉ៃ​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៣៨ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម