ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ
គ្រាប់បែក២គ្រាប់បានផ្ទុះនៅកណ្តាលផ្សារក្រុង Pattani ភាគខាងត្បូងប្រទេសថៃ កាលពីម៉ោង៨:២០នាទី រាត្រីថ្ងៃអាទិត្យទី៨ខែមិថុនាឆ្នាំ២០២៥ ប៉ុន្តែមិនបង្កឲ្យមានជនរងគ្រោះនោះទេ។

តាមការចុះផ្សាយរបស់ Khaosod, ជនមិនស្គាល់មុខបានយកគ្រាប់បែកមកបង្កៃក្នុងផ្សាររាត្រីនេះ ដោយគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខហាងលក់មាសនិងមួយគ្រាប់ទៀត ផ្ទុះក្នុងធុងសម្រាម ដោយបង្កការខូចខាតដល់ម៉ូតូច្រើនគ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មិនមែនជារឿងថ្មីឡើយ ព្រោះថា តំបន់នោះត្រូវរងការវាយប្រហារនិងភាពចលាចលអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
ជាក់ស្តែង កាលពីសប្តាហ៍មុន យោធាថៃម្នាក់ឈ្មោះ Apichart Phaphan ក៏ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani នេះដែរ។

រូបគេស្លាប់ដោយសារតែផ្ទុះគ្រាប់បែកដែលបង្កៃលើផ្លូវហាយវ៉េលេខ ៤១៥៧ ក្នុងស្រុក Panare ខណៈមានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះកើតឡើង ពេលយោធាមួយក្រុម ធ្វើដំណើរមកពីកម្មវិធីមួយ ដែលរៀបចំដោយរដ្ឋបាលស្រុកនេះ។
ក្រៅពីអ្នកស្លាប់ហើយនោះ ក៏មានមន្ត្រីយោធា៤នាក់ផ្សេងទៀតត្រូវរបួសផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Panare ភ្លាមៗ។
សូមជម្រាបថា អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃមិនថមថយឡើយ បើទោះជាមានកិច្ចប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។ ពោលបើគិតចាប់តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់ និងបណ្តាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


