ព័ត៌មានជាតិ
ពលរដ្ឋ ស្នើ មន្ត្រីជំនាញពាក់ព័ន្ធ ជួសជុលជង្ហុកលើផ្លូវ ២០០៤ រងការខូចខាតយូរហើយ និងបង្កការលំបាកដល់អ្នកដំណើរ
ប្រជាពលរដ្ឋខណ្ឌសែនសុខ ស្នើ មន្ត្រីជំនាញពាក់ព័ន្ធ ជួយជួសជុលជង្ហុកលើផ្លូវ ២០០៤ ប្រវែងជាង ១០ ម៉ែត្រ ដែលរងការខូចខាតយូរហើយ ប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរមកជួសជុលនោះទេ។

ជាក់ស្ដែងតាមបណ្ដោយផ្លូវ ២០០៤ ដែលរងការខូចខាតប្រវែងជាង ១០ ម៉ែត្រ នេះ ស្ថិតក្បែរស្ថានីយប្រេងឥន្ធនៈ ភីធីធី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបង្កការលំបាកក្នុងពេលធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ ថារ័ត្ន ប្រជាពលរដ្ឋខណ្ឌសែនសុខ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ផ្លូវជង្ហុកខាងលើនេះ រងការខូចខាតយូរគួរសមដែរហើយ ហើយចំណុចនេះគឺជាផ្លូវមានចរាចរណ៍មមាញឹក ដែលបង្កការលំបាករាល់ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ។

ប្រជាពលរដ្ឋខណ្ឌសែនសុខ រូបនេះ បន្តថា គាត់ឧស្សាហ៍ឃើញមានអ្នកបើកបរម៉ូតូឆ្លងកាត់ តែងជិះធ្លាក់ចូលជង្ហុកនេះម្តងៗ ស្ទើរតែដួលទៅហើយ ទោះបីចំណុចនេះខូចជាង ១០ ម៉ែត្រ ក៏ពិតមែន ប៉ុន្តែជង្ហុកមានរាងជ្រៅ ដែលជាហេតុបង្កផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ និងជាអ្នកដំណើរឆ្លងកាត់ជាប្រចាំ បានបញ្ជាក់ដែរថា គាត់តែងតែឆ្លងកាត់ចំណុចនេះ ជួបផលលំបាកគួរសមដែរ ដោយសារតែផ្លូវនេះជាផ្លូវធំ មានជង្ហុកជ្រៅ ធ្វើឲ្យរាល់ពេលធ្វើដំណើរជួបបញ្ហាស្ទើរតែដួលចូលរថយន្តថែមទៀត។

ប្រជាពលរដ្ឋដដែល បន្តថា ជង្ហុកខាងលើនេះ បើមើលពីចម្ងាយគឺមិនឃើញនោះទេ ទាល់តែពេលជិះឆ្លងកាត់ជិតដល់ទើបមើលឃើញ ដែលងាយនឹងអាចកើតមាននូវគ្រោះថ្នាក់ជាយថាហេតុនៅពេលណាមួយសម្រាប់រូបគាត់ផ្ទាល់ ក៏ដូចជាពលរដ្ឋឆ្លងកាត់តំបន់នេះ។
ទាក់ទិនចំពោះផ្លូវកំពុងខូចខាតនេះ កម្ពុជាថ្មី បានទំនាក់ទំនងទៅកាន់ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម តាមរយៈទូរស័ព្ទដៃ ចំនួន ០៧ ដង ហើយ ប៉ុន្តែមិនមានការឆ្លើយតបនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏បានស្នើសុំ អាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ សូមជួយស្ថាបនាផ្លូវដែលកំពុងរងការខូចខាតនេះផង ដើម្បីជួយសម្រួលផលលំបាករាល់ពេលធ្វើដំណើរ និងការពារកុំឲ្យកើតមាននូវគ្រោះថ្នាក់ណាមួយ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


