សន្តិសុខសង្គម
ផ្ដើមចេញពីភ្លើងប្រចណ្ឌ បុរសជាប្ដីអារ ក សម្លាប់ប្រពន្ធរួចចង ក សម្លាប់ខ្លួនបន្សល់ទុកកូនតូចៗ២នាក់
បុរសជាប្ដី ទំនងកើតចិត្តប្រចណ្ឌជាមួយប្រពន្ធបានយកកូនកាំបិតអារ ក សម្លាប់ប្រពន្ធរហូតដល់ស្លាប់នៅក្នុងបន្ទប់ក្រោមផ្ទះ រួចជិះម៉ូតូទៅចង ក សម្លាប់ខ្លួនតាមក្រោយនៅចម្ការស្វាយ បន្សល់ទុកកូនប្រុសស្រីតូចៗពីរនាក់ឲ្យកំព្រារ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅកន្លែងកើតហេតុ។ រីឯជនដៃដល់ជាប្ដីឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅជាមួយគ្នា។

តាមការបំភ្លឺពីឈ្មោះ ប៉ុល ណាង ភេទស្រី អាយុ៧២ឆ្នាំ ត្រូវជាម្តាយរបស់ស្ត្រីជនរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀងរយៈពេល២ឆ្នាំមកហើយ ដោយរូបគាត់ និងកូនប្រសារ (ជនដៃដល់) ព្រមទាំងចៅៗ គឺរស់នៅជាមួយគ្នា នៅភូមិឃុំកើតហេតុ។ ប្រភពបន្ថែមថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កូនប្រសាររបស់ខ្លួនបានទៅធ្វើសំណង់នៅឯខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់គាត់ក៏បានមកលេងផ្ទះ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣០នាទី ខ្លួនក៏ទៅរកត្រីនៅចំហៀងផ្ទះចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ លុះដល់វេលាម៉ោង ១១និង០០នាទី ស្រាប់តែឭសំលេងចៅៗស្រែកយំ ក៏រត់មកមើលស្រាប់តែឃើញចៅស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ ហើយបើកបន្ទប់ក៏ឃើញកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ។

ប្រភពបន្ថែមថា នៅពេលខ្លួន និងកូនប្រុសម្នាក់ទៀតកំពុងលើកសពកូនស្រីដាក់លើគ្រែ ក៏ឃើញកូនប្រសាររបស់គាត់មិនដឹងថាមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះដោយប្រលាក់ឈាមលើអាវ។
បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូចេញបានចម្ងាយប្រហែល ៤០០ម៉ែត្រពីផ្ទះកើតហេតុ បានដោះអាវចេញ រួចជិះបន្តទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយក៏ធ្វើអត្ដឃាតចងក សម្លាប់ខ្លួនតែម្ដង។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ។ យោងតាមការពិនិត្យកន្លែងកើតហេតុ និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីឃាតកម្ម និងធ្វើអត្ដឃាតចង ក សម្លាប់ខ្លួននេះ គឺផ្តើមចេញពីការប្រចណ្ឌប្រពន្ធ។
កម្លាំងជំនាញបច្ចេកទេសស្រុកឆ្លូង និងកម្លាំងជំនាញបច្ចេកទេសខេត្ត ប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី មន្ត្រីពេទ្យមណ្ឌលសុខភាពកំពង់ដំរី និងលោកមេភូមិច្រកដំបង បានពិនិត្យសាកសពឈ្មោះ ទេន ម៉ានីន ពិតជាស្លាប់ដោយអំពើឃាតកម្ម និងសពឈ្មោះ ខ្នា និត ពិតជាស្លាប់ដោយធ្វើអត្ដឃាត ចងក ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


