ព័ត៌មានអន្ដរជាតិ
ចិន កំពុងធ្វើការជាមួយ WHO តាមដានការឆ្លងជំងឺផ្លូវដង្ហើម ស្រដៀងកូវីដ-១៩
ប្រទេសចិនបានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីតាមដានការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើម HMPV យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង គិតគូរខ្លាំងណាស់ចំពោះសុខភាពប្រជាជនរបស់ខ្លួននិងជនបរទេស នៅក្នុងប្រទេសចិន ប៉ុន្តែ HMPV មិនមែនជាជំងឺថ្មីឡើយ វាឆ្លងដល់មនុស្សជាង៦០ឆ្នាំមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន (CDC) នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន បានទទួលស្គាល់ថា ករណីឆ្លងជំងឺ HMPV នាពេលបច្ចុប្បន្ននេះ ពិតជាមានកម្រិតខ្ពស់មែន។

សូមបញ្ជាក់ថា HMPV គឺជាជំងឺស្រដៀងកូវីដ-១៩ ដោយចេញអាការដូចគ្នាបេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ជាដើម។
ត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។

ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ។
HMPV គ្មានវ៉ាក់សាំងចាក់ឬថ្នាំព្យាបាលជាក់លាក់ឡើយ តែយ៉ាងណា អាជ្ញាធរចិន ក៏ចេញសេចក្តីប្រកាសហើយថា ជំងឺនេះមិនចោទជាបញ្ហាធ្ងន់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន