ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រកឃើញជំងឺ HMPV ដែលកំពុងផ្ទុះនៅចិន
ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ពីការរកឃើញជំងឺ HMPV លើកុមារច្រើននាក់ប៉ុន្តែមិនបញ្ចេញរបាយការណ៍លម្អិតឡើយ ខណៈក្រសួងសុខាភិបាលបានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ក្រសួងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

កាលពីចុងឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន បានចេញសេចក្តីប្រកាសអំពីការផ្ទុះឡើងនៃជំងឺ HMPV ដែលស្រដៀងទៅនឹងកូវីដ១៩ ខណៈករណីឆ្លងកំពុងកើនឡើងទូទាំងប្រទេសជាពិសេសនៅតាមខេត្តភាគខាងជើងតែម្តង។
តាមពិតទៅជំងឺនេះ ត្រូវគេរកឃើញតាំងតែពីឆ្នាំ២០០១មកម្ល៉េះ ហើយចំពោះករណីនៅឥណ្ឌូណេស៊ី ក៏មិនមានជារឿងថ្មីដែរ ពោលគឺប្រទេសនេះធ្លាប់មានករណីឆ្លង HMPV ក្នុងឆ្នាំ២០០១ដូចគ្នា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin និយាយថា វាមិនមែនជាជំងឺថ្មីឡើយ ហើយប្រទេសនេះ ក៏គ្មានករណីឆ្លងធ្ងន់ធ្ងរដែរ។

សូមបញ្ជាក់ថា HMPV គឺចេញអាការស្រដៀងកូវីដ១៩បេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ហើយត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។
ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ។
HMPV គ្មានវ៉ាក់សាំងចាក់ឬថ្នាំព្យាបាលជាក់លាក់ឡើយ តែយ៉ាងណា អាជ្ញាធរចិន ក៏ចេញសេចក្តីប្រកាសហើយថា ជំងឺនេះមិនចោទជាបញ្ហាធ្ងន់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន កំពុងតាមដាន ខណៈជំងឺមួយស្រដៀងកូវីដ១៩ ផ្ទុះឆ្លងកាន់តែខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


